តារាសម្ដែងស្រីនិងជាពិធីការនីល្បីឈ្មោះក្នុងសិល្បៈថៃនាង Boom Panadda ចេញមុខនិយាយសូមទោសនិងសូមកែពត៌មានដល់តារាស្រីនាង Jakjan Akhamsiri ក្រោយពីធ្លាប់ចេញពត៌មានខុសធ្វើឲមានការយល់ច្រលំព្រោះតែទទួលបានប្រភពពត៌មានមិនពិត។
ដោយពីធីការនីស្រីនាង Boom បានឲដឹងផងដែរថា រូបនាងសោកស្ដាយនិងសូមទោសដែលខ្លួនគឺជាអ្នកពត៌មានម្នាក់ក្នុងចំណោមអ្នកនិយាយចែកចាយពត៌មានរឿងតារាស្រីនាង Jakjan Akhamsiri កាលពីពេលថ្មីៗនេះ។ រឿងដែលថាគូស្នេហ៍ជិតរបស់ចូលរោងការរបស់តារាស្រីនាង Jakjan នោះថាមានប្រពន្ធរៀបការស្របច្បាប់រួចទៅហើយ។ ពេលនេះរូបនាងដឹងហើយរឿងនេះគឺជារឿងមិនពិត ព្រោះតែទទួលបានប្រភពពត៌មានពិត មិននឹកស្មានថាមិត្តដែលស្គាល់គ្នាផ្ដល់ពត៌មានមិិនត្រឹមត្រូវ ព្រោះតែការមិនពេញចិត្តផ្ទាល់ខ្លួនរបស់គេធ្វើឲមានរឿងបែបនេះកើតឡើង។ ដូចនេះក្នុងនាមជាពិធីការនីម្នាក់នាងសូមចេញមុខមកកែពត៌មានឲតារាស្រីនាង Jakjan និងគូស្នេហ៍ឡើងវិញ កុំឲមានមហាជនយល់ច្រលំចំពោះអ្នកទាំងពីរតទៅទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ