ផ្អែមល្ហែមណាស់! អ្នកគាំទ្រសំណព្វបេះដូងរបស់តារាប្រុស Mark មិន​ដែលអវត្តមានក្នុងការអបអរសាទរលោកនោះទេ! (មានវីដេអូ)

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នេះគឺជាថ្ងៃដាក់អោយចាក់បញ្ចាំងរឿងរន្ធត់ថ្មីរបស់តារាប្រុសមុខស្រស់សង្ហា Mark Prin ហើយឃើញមានវត្តមានរបស់សិល្បៈករ សិល្បៈការនីជាច្រើន​រូប ហើយក៏មានក្រុមគ្រួសាររបស់តួឯកក្នុងរឿង និងហ្វេនជាច្រើនបានចូលរួមក្នុងកម្មវិធីសម្ភោធអោយចាក់បញ្ចាំងរឿងថ្មីនេះ។

After Footer (Active) - damrei Mr1 Zone2

សម្រាប់គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ គឺតារាសម្តែងស្រី Kim និង Mark គឺតែងតែមានវត្តមានចូលរួម និងមកជួយគាំទ្រក៏ដូចជាលើកទឹកចិត្តដល់ដៃគូរបស់ខ្លួនជានិច្ច។ អ្វីដែលពិសេសនោះគឺ Kim បានកាន់បាច់ផ្កាដ៏ស្រស់ស្អាត រួចដើរចូលមកជួបដៃគូដ៏គួរអោយស្រឡាញ់របស់ខ្លួន ក្នុងអារម្មណ៍ត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង៕

សូមទស្សនានូវវីដេអូរបស់អ្នកទាំងពីរនៅខាងក្រោមនេះ