Dew arisara ឈ្លោះត្រូវៗតែពីរនាក់វាគ្មានថ្ងៃបែកគ្នាទេកុំអោយតែឈ្លោះគ្នាហើយមានអ្នកទីបីជ្រៀតជ្រែកទើបគ្មានអ្វីត្រូវត្រលប់ក្រោយ!! មានវីដេអូ
យូរៗទើបមានឪកាសបានចេញមកអោយសម្ភាសន៍ម្ដងសម្រាប់តារាសម្ដែងតួឆ្នាស់ Dew arisara ព្រោះតាំងតែសាម៉ីខ្លួនបង្កើតស្នេហ៍ជាមួយអ្នកមានហៃសូ Sebastian Lee ក៏មិនដែល….មិនដែលនិងចេញមកអោយសម្ភាសន៍ពីភាពផ្អែមល្ហែមម្ដងណាឡើយ

ខណៈពេលដែល Dew មកចូលរួមក្នុងកម្មវិធី Mariza Health Club Society ទើបសាម៉ីខ្លួនបានផ្ដល់ឪកាសនិយាយរឿងទំនាក់ទំនងស្នេហាជាមួយសង្សារូបសង្ហា រួមទាំងបញ្ជាក់គ្រប់ប្រធានបទដ្រាម៉ាដែលស្ទើរតែធ្វើអោយស្នេហាលើកនេះត្រូវរបូតបាត់នៅថ្ងៃនៃក្ដីស្រលាញ់កន្លងមក
“តាមពិតទៅរឿងដែលជាបញ្ហាជាមួយគ្នាមុននិងរឿងវាវែងឆ្ងាយណាស់ ប្រសិនបើអោយនិយាយពេលនេះប្រហែលជាវែងឆ្ងាយដូចគ្នា ដូច្នេះហើយចាត់ទុកថាពេលនេះយើងត្រលប់មកដូចដើមវិញហើយ តែបើសួរថាមូលហេតុវាកើតឡើងពីអ្វី Dew សូមប្រាប់ថាវាជារឿងតូចៗខ្លាំងណាស់ ក៏មានអ្នកចូលទៅ comment អ្វីម៉្យាង ដោយ Dew ចង់អោយរឿងនេះជាមេរៀនដល់អ្នកគ្រប់គ្នាតែម្ដងថា comment ពីនាក់ក្បែរផ្ទះដែលមិនដឹងរឿងដឹងរ៉ាវអ្វី ប៉ុន្ដែចង់ធ្វើជាអ្នកសើបអង្កេត វាក៏អាចធ្វើអោយមានរឿងកើតឡើង ដូច្នេះ Dew សូមផ្ដាំថា ចាប់ពីពេលនេះមិនថាអ្នកណាក៏ដោយ បើមិនដឹងរឿងរបស់អ្នកណាពិតប្រាកដទេក៏កុំនិយាយ ចាំច្បាស់ហើយចាំនិយាយ”
យើងក្បត់ចិត្តគាត់ឬអត់?
“ប្រសិនបើក្បត់ចិត្តពេលនេះយើងក៏ប្រហែលមិនត្រលប់មករកគ្នាវិញទេ ចំណែកឯឋានៈរបស់ Dew និងបង Phai និងវាក៏គ្រាន់តែជាទំនាក់ទំនងរបស់មនុស្សពីរនាក់ដែលបែកគ្នាទៅហើយ តែយើងបែកគ្នាបែបវីធីល្អ ហើយខាង Sebastian Lee គាត់ក៏យល់ គាត់យល់មុននិងយើងទាំងពីរមានបញ្ហានិងគ្នាទៅទៀត”
មានសួរសង្សាយើងទេចំពោះសារនិង ហេតុអ្វីមិនសួរយើងមុន?
“អត់ទេចា តាមពិតទៅពេលនិងយើងក៏ឈ្លោះគ្នានិងរឿងផ្សេងទៅហើយ តែពេលនេះយើងត្រលប់មករីករាយដូចដើមហើយ”
ពេលត្រលប់មកល្អនិងគ្នាមានអារម្មណ៍ថាផ្អែមល្ហែមជាងមុខដែរទេ?
“អើ….comment ផ្សេងៗដែលព្យាយាមធ្វើអោយយើងយល់ច្រលំនិងគ្នា តាមពិតទៅវាក៏មានចំនុចល្អដែលចា ព្រោះវាធ្វើអោយយើងយល់ចិត្តគ្នាកាន់តែខ្លាំងឡើង យល់ពី lifestyle ខ្លាំងឡើង យល់ពីពិភពលោកដែលយើងរស់នៅខ្លាំងឡើង”
មានអារម្មណ៍យ៉ាងណាដែលចំពោះពាក្យគេថាយើងទាក់ទងតែនិងអ្នកមាន?
“ក៏…ក៏មកពីយើងជាមនុស្សស្រីហ្ន ហើយទំរាំតែយើងមកដល់ថ្ងៃនេះវាក៏ហត់ ម៉្យាងទៀត Dew ក៏មិនបានរើសថាអ្នកណាត្រូវតែជាហៃសូជាអ្នកមានលុយច្រើនដែរ តែ Dew ជ្រើសរើសគាត់ព្រោះតែយើងនៅជាមួយហើយសប្បាយចិត្តមានក្ដីសុខ មានអារម្មណ៍សក្ដ័សមជាមួយយើង ចំណែកឯងរឿងលុយមាសពេជ្រចាត់ទុកថាជាកំរៃរបស់ជីវិត ដោយវាក៏ដូចជាសំណាងល្អរបស់យើង”
អត្ថបទដោយ : នីត្តា












