ច្រើនឡើងៗហើយ! អ្នកដឹកនាំសម្តែងនៅហង្សមាសវិជ្ជមានកូវីដ១៩ នេះជាមូលហេតុ….

យោងតាមគណនីហ្វ៊េសប៊ុកឈ្មោះ Eco Vaksong ដែលបងប្អូន និងប្រិយមិត្តមួយចំនួនស្គាល់ លោកជាអ្នកដឹកនាំការសម្តែងនៅក្នុងផលិតកម្មរស្មីហង្សមាស បានបង្ហោះសារកាលពីថ្ងៃទី០៩ ថាលោកបាទធ្វើតេស្តរកមេរោគកូវិត១៩​ ព្រោះលោកបានទាក់ទងដោយប្រយោលជាមួយលោក​ ណុប​ បាយ៉ារិទ្ធ​ កាលពីថ្ងៃ៣ ហើយខណៈពេលនោះលោកបានពោលថា​ មានអាការះ​ ក្អក​ ក្តៅខ្លួន​ ឈឺក​ ផ្តាសាយ​ ឈឺក្បាល​ ទៀតផង។

ដោយឡែកស្រាប់តែពេលនេះលោកក៏ប្រកាសនៅក្នុងបណ្ដាញសង្គមផ្លូវការខ្លួនថា វិជ្ជមានកូវីដ១៩។ ក្នុងនោះលោកបានរៀបរាប់ថា៖

«ជំរាបសួរ​ពុកម៉ែបងប្អូន​ជាថ្មីម្តងទៀតខ្ញុំបាទបានធ្វេីតេស្តរកមេរោគ COVID-19 លទ្ធផលចេញមកគឺ​វិជ្ជាមាន​(Positive) អរគុណសម្រាប់ការសួរសុខទុក្ខ​ពេលនេះស្ថានភាពជំងឺរបស់ខ្ញុំ​ក្រុមគ្រូពេទ្យជំនាញកំពុងព្យាបាលនិងតាមដាន​អរគុណជាពិសេសដល់គ្រួសារ​ហង្សមាស​ គ្រុប​ដែលបានយកចិត្តទុកជួយសម្រួលក្នុងការមេីលថែទាំខ្ញុំបាទ​អរគុណលោកអគ្គនាយក​អ៉ឹង​ សុងលាភ​អ្នកស្រី​អ៉ឹង​ គី​មលាង​?❤️️ និងអរគុណបងស្រី​ចន​ ចាន់លក្ខិណា​ប្រធានសមាគមន៍សិល្ប:​។ ជាចុងក្រោយសូមប្រជារដ្ឋទាំងអស់ចូលរួមការពារ​ពាក់ម៉ាស​លាងដៃ​ រក្សាគំលាតអោយបានត្រឹមត្រូវតាមក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស​។ ខ្ញុំនិង Update ពីស្ថានភាពជំងឺរបស់ខ្ញុំនៅពេលក្រោយៗទៀត​អរគុណ?❤️️»៕

After Footer (Active) - damrei Mr1 Zone2

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី