ទោះបីជាមានបែបណា ក៏មិនអាចរស់ម្នាក់ដែរ! មួយឃ្លានេះពិតជាចាក់ដោតណាស់

“ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំ ក៏ មិន ដឹង យក លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជា តួនាទី របស់ យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេល នេះ មិន មែនជាពេល បន្ទោស អ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។” នេះ គឺ ពាក្យ ពេជ្រ ប្រកប ដោយ អត្ថន័យ របស់ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ ជា មួយ ទឹក ប្រាក់ ចំនួន ៣លាន ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បី ប្រើ ប្រាស់ ក្នុង ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល កំពុង រាតត្បាត ខ្លាំង ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។

ភាសា ចេញ ពី បេះដូង ដែល និយាយ ទៅ កាន់ ជន រួម ជាតិ ដែល ឆ្លុះ បញ្ចាំង ពី ឆន្ទៈ ដ៏ មោះមុត មិន អាច កាត់ ថ្លៃ បាន ខ្លួន តូច ថ្លើម ធំ ពោរ ពេញ ទៅ ដោយ អត្ថន័យ ដ៏ ជ្រាលជ្រៅ ក្នុង ការ សាមគ្គី រួម ជា កម្លាំង ប្រឆាំងនឹងCovid 19 ជា មួយ រដ្ឋាភិបាល គ្រា ដែល ប្រទេស ជាតិ មាន ទុក្ខ។ ទទឹម គ្នា នោះ បាន ធ្វើ ឲ្យ មហាជន កោតសរសើរ ទឹក ចិត្ត អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា ខ្លាំង។

សូមបញ្ញាក់ផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់ បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ម្ដង រួច មក ហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕