រកកន្លែងហានីម៉ូនហើយ!! Mai-Ter ធ្វើអោយអ្នកអត់គូត្រូវអៀបកៀនចៀសផ្លូវជាប្រញាប់ដឹកដៃគ្នាដើរលេងស្មានតែទៅជប៉ុនរកកន្លែង……! មានរូបភាព

មានពេលវេលាត្រូវគ្នាពេលណាក៏តែងតែណាត់ជួបគ្នាដើម្បីបំបាត់ការនឹករហូត សម្រាប់គូស្នេហ៍ អ៊ុំស្វា រវាង Ter និងកញ្ាស្រីស្អាត Mai Davika ហើយក៏តែងតែមានរូបភាពផ្អែមល្ហែម មកបង្អួតអ្នកគាំទ្របង្អួតអ្នកអត់គូបានច្រណែនទៀតផងដែរ

ថ្មីៗ Mai-Ter ក៏បានបណ្ដើរគ្នាទៅស្វីតម្ដងទៀត ដោយលើកនេះទាំងពីរនាក់បានជ្រើសរើសទៅ check in ខេត្តលុបបុរី ហើយចែករំលែករូបភាពដល់ប្រិយមិត្តតាមទំលាប់ដើម ថ្វីត្បិតអត់មានរូបភាពគូតែចំហាយនៃស្នេហា ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក៏លាក់បាំងមិនជិតដែរ

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះក្រៅពីស្នេហារបស់ឬអ្នកទាំងពីរ Mai-Ter ដែលបង្ហាញអោយឃើញហើយ គ្រប់គ្នាក៏នៅសរសើរពីរូបភាពដែលអ្នកទាំងគូបានថតមើលហើយមានអារម្មណ៍ថាដូចនៅប្រទេសជប៉ុនតែម្ដង ខាងប្រុសដល់ថ្នាក់សរសេរឃ្លាទៀតថា “មានអ្នកចិត្តនាំមកដើរលេង@davikah #ជប៉ុន”

អត្ថបទដោយ : នីត្តា