ចេញមកបញ្ជាក់នូវប្រធានបទក្ដៅហ៊ុយៗ បន្ទាប់ពីត្រូវបានគេទាញអោយពាក់ព័ន្ធរឿងតារាអក្សរកាត់ P លក់ខ្លួនម្ដង 3លានបាត សម្រាប់អ្នកនាង Pinky Savika ដោយរឿងនេះសាម៉ីខ្លួនធ្វើការបដិសេធ ថាមិនមែនជាខ្លួនយ៉ាងជាក់ច្បាស់ ហើយក៏ព្រមទទួលថាបានទទួលធ្វើជាតំណាងផ្សព្វផ្សាយអោយ Brand តែមិនបានលួចលាក់ស៊ីមុខក្រោយជាមួយអ្នកណានោះទេ ចិត្តត្រជាក់ណាស់ មិនឈឺចាប់អីនិងពត៌មាននោះទេ ព្រោះជួបមកច្រើនជំនាន់ហើយ ឆ្លងទឹកក្ដៅទឹកត្រជាក់មកច្រើនណាស់ហើយ ពត៌មានបែបនេះតូចតាចខ្លាំងណាស់ តែបើមានអ្វីក៏ត្រូវចេញមកបញ្ជាក់ស្រាប់ហើយ

អាចបណ្ដាលមកពីបាត់យូរពេកទើបធ្វើអោយនឹក ក៏អគុណដែលមានអ្នកនឹកវាប្រសើរជាងគ្មានអ្នកនឹកដល់ តែសូមបញ្ជាក់ថាមិនមែនខ្លួននោះទេ សូមប្រលែង comment អាក្រក់ៗ ព្រោះពេលខ្លះក៏មិនមើល ព្រមទទួលមានចុចចូលមើលដែរ តែមិនបានមានអារម្មណ៍អ្វីនោះទេ រឹងមាុំណាស់ហើយ ព្រោះឈរជើងមកយូរហើយ
Pinky ប្រាប់ទៀតថា “រឿងស្នេហារបស់ខ្លួនក៏មានអ្នកចូលមកនិយាយខ្លះដែរ តែមិនបានប្រញាប់អីនោះទេ ព្រោះពេលនេះមានក្ដីសុខនិងការធ្វើការងារខ្លាំងណាស់”
អត្ថបទដោយ : នីត្តា










