ទើបតែរៀបការមិនទាន់បានប៉ុន្មានផង ថ្មីៗនេះ តារាប្រុសស្រី Koi និងToon ប្រាប់ថាមានគំរោងយកអ្នកស្នងត្រកូលហើយ!
កាលពីឆ្នាំ២០២០ នេះតារាមួយគូនេះទើបតែនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួច ហើយថ្មីៗអ្នកទាំងពីរបានបង្ហើបថា ពួកគេកំពុងតែគិតគូរពីរឿងរកអ្នកមកស្នងត្រកូលហើយ។
អ្វីដែលពិសេសនោះគឺ Toon បានប្រាប់អ្នកសារពត៌មានថៃថា អ្នកទាំងពីរបានទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យរួចរាល់ហើយ សម្រាប់ការរៀបចំគំរោងដើម្បីយកបុត្រដើម្បីអោយស្នងត្រកូលរបស់លោក។
គ្រាន់តែដឹងពីដំណឹងនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញពីការសប្បាយរីករាយ និងជូនពរអ្នកទាំងពីរអោយបានសម្រេចនូវបំណងប្រាថ្នាមួយនេះក្នុងពេលឆាប់ៗ៕





