គេស៊ិចស៊ីអស់ហើយចឹងនៅចាំអីទៀត! Toey Jarinporn ចាប់ផ្ដើមដើរលើវិថីស៊ិចស៊ីដូចមិត្តភ័ក្ដក្នុងក្រុមទាំងដែលនាងជានារី…..! មានរូបភាព

គ្រងតំណែងជានារី Single បាន1 ឆ្នាំហើយសម្រាប់តារាស្រីរាងល្អិត Toey Jarinporn បន្ទាប់ពីចែកផ្លូវគ្នាដើររៀងខ្លួននិងកំលោះ Alex ក៏នៅមិនទាន់មានពត៌មានអ្វីជាមួយនិងកំលោះម្នាក់ណាជាពិសេសឡើយ ហើយនាងក៏ប្រាប់ដែលថារីករាយជាមួយជីវិត Single នេះណាស់

តែប្រសិនបើអ្នកណាឃើញ Toey ក្នុងកំឡុងពេលនេះអាចនិងលួចគិតថាមានស្នេហាឬអត់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែធ្វើខ្លួននិងស្អាតឡើងជាលំដាប់ មុខមាត់ស្រស់ស្រាយ រួមទាំងបានឃើញ Toey ក្នុងស្ទាយបែបមនុស្សធំ ពីនារីសុភាពៗ ក្លាយជាស៊ិចស៊ីខ្លះ ដូចជាក់ស្ដែងដែល Toey ផុសរូបជាមួយឡាន

After Footer (Active) - damrei Mr1 Zone2

ដើរកាច់រាងមករកកាមេរ៉ា ស្ទាយនេះស្អាតប្លែកភ្នែកខ្លាំងណាស់ បូករួមនិងឈុតដែល Toey ស្លៀកវាលចង្កេះចូលជ្រៅបង្ហាញអោយឃើញចង្កេះស្ដើង ដែលស៊ិចស៊ីមិនធម្មតា ជាមួយនិងម៉ូតសក់ប្រលែងបែបសប្បាយៗដែលធ្វើអោយនាងកាន់តែស្អាតឡើងទ្វេគុណទៀត ជឿជាក់ថាមួយឈុតនេះរបស់ Toey និងធ្វើអោយកំលោះៗ ងាកមើលក្រិចកមិនខានទេ

អត្ថបទដោយ : នីត្តា