ចុមក្រៅពី Kimberly នៅមានអ្នកផ្សេងយល់ចិត្តបង Mark ទៀង! Nadech-Yaya ជូនកាដូថ្ងៃកំណើតដល់ Mark Prin ពេញចិត្តខ្លាំងអឡើងចង់ហោះជើងពីរជើងបី! មានវីដេអូ

អាចនិយាយបានថាដឹងចិត្តមិត្តខ្លាំងណាស់សម្រាប់តារាប្រុសកំលោះ Nadech ដែលជាក់ស្ដែង surprise កាដូខួបកំណើតមិត្តភ័ក្ដយ៉ាង Mark Prin ពេលនេះគម្រប់អាយុ 31 ឆ្នាំពេញៗ ដែលជាកាដូដែល Nadech និងអូន Yaya ជូនជាមួយគ្នានិងឯង

ដល់ពេលបើកប្រអប់កាដូមកត្រូវចិត្តបង Mark ខ្លាំងណាស់មិនមែនតែប៉ុណ្ណឹងទេព្រោះ Kimberly ក៏ត្រូចចិត្តមិនចាញ់គ្នាដែរ ផុសសកម្មភាពមើលកាដូថ្ងៃកំណើតពីមហាមិត្តក្នុង story IG ភ្លាមៗ ដោយកាដូដែលថានិងគឺជាគ្រឿងសម្លេង vintage-style ជាស្ទាយចាស់ៗដែលកំលោះ Mark ចូលចិត្តណាស់  Nadech-Yaya ពិតជាយល់ចិត្ត Mark ពិតមែន

After Footer (Active) - damrei Mr1 Zone2

ហើយនៅមានបិតឆាកដោយភាពផ្អែមល្ហែមដែលរឿងនេះមកជាគូៗជប់លៀងថ្ងៃកំណើតរួមគ្នានៅក្នុងហាងម្ហូបអាហារ ទាំងគូ Nadech-Yaya , Mark-Kimberly ហើយនិង Margie-Pok ចូលចិត្តភាពជិតស្និតរបស់ទាំងគូនេះខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមុំាឡើង ជាមិត្តនិងគ្នាជិត 10ឆ្នាំហើយអ្វីដែលសំខាន់ផ្អែមល្ហែមគ្រប់គូតែម្ដងចា

អត្ថបទដោយ : នីត្តា