Ter ត្រូវបានមហាជនស្គាល់ថាជាកំពូលតារាសម្តែងប្រុសឆ្នើម ពូកែខាងកំប្លុកកំប្លែង ហើយសម្តែងជាតួកំសត់ក៏មិនអោយទាស់ត្រង់ណានោះដែរ។ តារាប្រុសមួយរូបនេះ ដែលមានគូស្នេហ៍ជាតារាសម្តែងស្រីឆ្នើម រូបរាងស្រស់ស្អាត និងទេព្យកោសលខាងសិល្បៈក៏មិនចាញ់គ្នានោះដែរ។
ខាងក្រោមនេះ គឺជាកំពូលតារាសម្តែងស្រីដែលធ្លាប់បានជួបសម្តែងរឿងជាមួយលោក ហើយទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនផងដែរ៖
៥. រឿង “Nang Sao Mai Jam Kad Nam Sakul” តួស្រី Mai Davikah
នៅក្នុងរឿងមួយនេះវិញ គឺលោកបានសម្តែងជាមួយនឹងដៃគូជីវិតរបស់លោក គឺនាង Mai ដែលជាគូស្នេហ៍ដែលបានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ សម្រាប់រឿងនេះត្រូវដាក់បញ្ចាំងកាលពីឆ្នាំ ២០១៨មកម៉្លេស។
៤. រឿង “Ruk Jung Aoey” តួស្រី Taewaew Nataponh
តួឯកស្រីនៅក្នុងរឿងមួយនេះគឺជាតារាស្រីឆ្នើម ដែលមានរាងតួចច្រឡឹង ហើយរូបសម្រស់វិញគឺស្រស់ស្អាតមែនទែន សម្រាប់បទពិសោធន៍ក្នុងការសម្តែងរឿងក៏មិនតិចនោះដែរ។
៣. រឿង “One Day” តួស្រី Mew Nittha
រឿងមួយនេះ ត្រូវដាក់អោយបញ្ចាំងនៅក្នុងឆ្នាំ ២០១៦ ហើយសន្ទុះនៃអ្នកគាំទ្រគឺច្រើនខ្លាំងមែនទែន សម្រាប់សាច់រឿងដ៏កំសត់និងមានន័យរបស់រឿងមួយនេះ បូកផ្សំជាមួយនឹងភាពប៉ិនប្រសប់ក្នុងការសម្តែងរបស់តួអង្គទាំងពីររូបនេះ។
២. រឿង “ATM: Er Rak Error” តួស្រី Ice Preechaya
សម្រាប់រឿងបែបកំប្លែងដែលលោក Ter បានសម្តែងរួមគ្នាជាមួយតារាស្រី Ice មានចំណងជើងថា ATM កាលពីឆ្នាំ ២០១២ ហើយរឿងនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ទាំងក្នុងស្រុកនិងក្រៅស្រុក៕
១. រឿង “Hello Stranger” តួស្រី Noona Nuengtida
សម្រាប់រឿងនេះ ត្រូវបានដាក់បញ្ចាំងនៅឆ្នាំ ២០១០ ដែលមានវត្តមានរបស់តារាស្រី Noona ដែលចូលខ្លួនមកសម្តែងរួមជាមួយនឹងលោក។


















