អុញនោះ! Weir ប្រច័ណ្ឌ Bella ជាមួយនឹងតួប្រុសក្នុងរឿង «បុព្វេសន្និវាស»?

ថ្មីៗនេះ តារាសម្ដែងថៃ លោកWeir Sukollawat បានបង្ហោះរូបថតដោយលោកបានសរសេរថា ៖ ‹‹ នោះ!….ហាហាហា(សើច) ››។ យ៉ាងណាមិញ ពាក្យពេចន៍នេះបានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម សង្ស័យថា តារារូបនេះប្រហែលជាប្រច័ណ្ឌ Bella Ranee និងលោក Pope Thanawat ក្នុងឈុតផ្អែមល្ហែមនៅក្នុងរឿង ‹‹បុព្វេសន្និវាស ›› នោះហើយ។

ជាក់ស្ដែង Bella Ranee បានធ្វើការឆ្លើយតបទៅនិងព័ត៌មានថា៖

‹‹ជាការពិតមែនទេ? ខ្ញុំមិនបានឃើញនោះទេ ព្រោះគាត់ មិនបាននិយាយអ្វីច្រើននោះទេ ។ ជាក់ស្ដែងគាត់មិនបានទស្សនាខ្សែភាពយន្តនេះទេ ព្រោះគាត់រវល់ធ្វើការ ប៉ុន្តែគាត់នៅតែឆ្លៀតអបអរសាទរមកកាន់ខ្ញុំ។ ហើយនៅពេលដែលខ្ញុំសម្តែងឈុតផ្អែមល្អែមនោះ ខ្ញុំក៏មិនបានប្រាប់ គាត់ដែរ ព្រោះវាការងារ ›› ។

ជាមួយគ្នានេះដែរ លោក Weir ក៏បាននិយាយដែរថា ‹‹ លោកមិនបានគិតអ្វីនោះទេ ព្រោះវាជាការសម្ដែង និងជាការងារនោះទេ ›› ៕