ពីរគ្រួសារជួបជុំគ្នា! មិត្ដសម្លាញ់តារាក្នុងសិល្បៈថៃដៃគូសម្ដែងតួឯកស្រីនាង Chompoo Araya និងតារាប្រុសលោក Ken Theeradej បង្ហាញភាពស្និទ្ធស្នាលក្នុងគ្រួសារទាំងពីរទៀតហើយ លើកនេះនាំគ្នាមកកណ្ដាលវាលស្រែតែម្ដង។
ដោយតារាប្រុសលោក Ken និងតារាស្រីនាង Chompoo ទាំងគូជាតារាដែលធ្លាប់សម្ដែងរឿងរួមគ្នា មិត្តភាពរបស់អ្នកទាំងពីរមិនមែនមានត្រឹមតែក្នុងរឿងនោះទេ ទោះបីជាមិនមានកាងារសិល្បៈទាំងពីរក៏មានការជួបជុំក្រុមគ្រួសាររួមគ្នាជាញឹកញាប់ផងដែរ។ ថ្មីៗនេះគ្រួសារទាំងពីរបាននាំកូនៗមកលំហែរតាមវាលស្រែនិងជាការបង្រៀនកូនៗដឹងពីជីវិតបែបជនបទផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ