ជាតារាស្រីឈរជើងក្នុងវិថីសិល្បះការសម្ដែងជាយូរឆ្នាំនាង Namfon Kullanut រៀបរាប់ប្រាប់ពីជីវិតកាលពីអតីតកាលក្នុងសិល្បៈថៃ មុនពេលក្លាយជាអ្នកម្ដាយកូនមួយរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី។
ដោយតារាស្រីនាង Namfon បានឲដឹងផងដែរថាទម្រាំនឹងមានថ្ងៃនេះរូបនាងក៏បានឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងជីវិតជាតារារួចមកហើយ។ រូបនាងបានបន្ដថាប្រៀបនឹងបច្ចុប្បន្នតួឯកស្រីនាសម័យនេះ គឺមានជីវិតផ្ទាល់ខ្លួនល្អជាងមុនអាចជោគជ័យទាំងជីវិតស្នេហាក្រៅឆាកនិងអាជីពការសម្ដែង។ ដោយកាលមុនតារាពេលដែលមានចំណងស្នេហាតែងលាំងបាំងពីមហាជន ពិសេសជាតួឯកស្រី។ រូបនាងផ្ទាល់ក៏ធ្លាប់មានចំណងស្នេហាលួចលាក់ជាមួយតារាដូចគ្នា តែចុងក្រោយក៏ចែកផ្លូវគ្នាវិញ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ