ទម្រាំតែដល់ថ្ងៃសម្រាលមិនដឹងជាប៉ុន្មានរយប៉ុស្ដិ៍ទេម៉ាក់ៗ! Sririta ចាប់ស្វាមីរូបសង្ហា Korn Narongdej ថតរូបជាគ្រសារមុននិងដល់ថ្ងៃសម្រាល…! មានរូបភាព
ជាគូស្វាមីភរិយាដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលកូនប្រុសដំបូងហើយក៏ Perfect បំផុត សម្រាប់តារាសម្ដែងស្រីស្អាត Sririta ជាមួយនិងស្វាមី Korn បន្ទាប់ពីបានរៀបការជាមួយគ្នាបានមួយឆ្នាំហើយក៏កំពុងតែមានកូនដំបូងដើម្បីជាចំណងអាពាហ៍ពិពាហ៍

អាចនិយាយបានថាពេលនេះហ្វេនៗដែលកំពុងចាំមើលមុខកូនប្រុសរបស់ Sririta- Korn ក៏រំភើបទៅជាមួយគ្នាដែរ ជាពិសេសគឺអ្នកម៉ាក់ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើង ជាអ្នកពោះធំដែលស្រស់ស្អាតខ្លាំងណាស់ នៅពេលដែលបានឃើញរូបភាពថ្មីៗនេះទៀតដែលស្វាមីភរិយាចាប់គ្នាទៅថតរូបជាគ្រួសារ រូបភាពចេញមកស្អាតសង្ហាសក្ដិសមគ្នាខ្លាំងណាស់ ស្ទាយនេះឥខ្ចោះទាំងគូតែម្ដង
ដោយ Sririta បានសរសេរឃ្លាខ្លីៗទៀតថា “Embracing” ជាមួយរូបភាពរបស់អ្នកម៉ាកដៃទ្រពោះដោយក្ដីស្រលាញ់ ចំណែងខាងប៉ាៗក៏ត្រៀមមកខណៈជាលោកប៉ា តាមឃ្លាថា “Call me daddy”
អត្ថបទដោយ : នីត្តា



















