Dan Worrawech ផុស caption ខ្លីមួយសោះតែត្រូវធ្វើអោយបណ្ដារអ្នកគាំទ្រត្រូវប្រញាប់ទៅពង្រីកមើលកញ្ចក់វេនតាថាអ្នកណាមកជាមួយ!!! មានរូបភាព
ជាគូស្នេហ៍មួយគូទៀតដែលកំពុងធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងរឿងទំនាក់ទំនងស្នេហាថានៅល្អដូចដើមឬយ៉ាងណា សម្រាប់គូស្នេហ៍របស់ Dan Worrawech និងសង្សាស្រីស្អាត Pattie Ungsumalynn បន្ទាប់ពីបានទៅស្ងាត់បាត់ស្រមោលផ្អែមល្ហែមជាមួយគ្នាជាច្រើនខែ ទោះបីជាមុននេះខាងប្រុសបានធ្វើអោយអ្នកគាំទ្របានត្រជាក់ចិត្តខ្លះហើយក្ដី

តែរឿងនេះគ្រប់គ្នាក៏នៅចាំមើលរូបគូ Dan-Pattie ថានិងមកបន្ថែមជាតិស្ករអោយហ្វេនៗដោយរូបភាពគូពេលណា ដោយជាក់ស្ដែងកំលោះ Dan ផុសរូបនៅក្នុង IG ព្រមទាំងមានឃ្លាថា “ណាត់ជួប” រឿងនេះធ្វើអោយគ្រប់គ្នាគិតថានិងណាត់ជួបជាមួយ Pattie មែនទេ
ដល់ថ្នាក់ត្រូវចូលទៅចុចមើលរូបស្រមោលនៅក្នុងវេនតារបស់កំលោះ Dan ថាមានស្រមោលរបស់កញ្ញា Pattie ដែលឬទេ តាម comment ផ្សេងៗបានប្រាប់ថា ជឿថារាប់រយនាក់ច្បាស់ជាពង្រីកវេនតា5555….បើចិត្តសឿងមែនជះរូបគូមកប៉ាៗ, នេះក៏ជាអ្នកពង្រីកវេនតា, ពង្រីកដូចគ្នា, ហេតុអ្វីធ្វើដូចគ្នា 555 អត់ឃើញអីទេ
ហើយរឿងនេះក៏ធ្វើអោយគ្រប់គ្នាខកចិត្តព្រោះតែស្រមោលនៅក្នុងកញ្ជក់វេនតានិងគឺជាជើងរបស់ Dan មកជំនួសវិញចា
អត្ថបទដោយ : នីត្តា















