ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ខណៈពេលនេះស្វាមីពិធីការិនី អ្នកនាងប៉ែន ស្រីពេជ្រ កំពុងតែសម្រាកព្យាបាលជម្ងឺកូវីដ១៩ ខណៈអ្នកនាងនៅផ្ទះកំពុងតែបង្ហាញអារម្មណ៍នឹករលឹកស្វាមីយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ យើងបានឃើញ តារាស្រីរូបនេះ បង្ហោះរូបភាពបង្ហាញពីសកម្មភាពអ្នកនាង និយាយទូរស័ព្ទមើលមុខគ្នាជាមួយស្វាមីក្រោយបែកគ្នា៨ថ្ងៃ និងបានបង្ហើបពីអាការៈសុខភាពរបស់ស្វាមីថា៖
«បែកប្តី8ថ្ងៃហើយថ្ងៃនេះឃើញទឹកមុខប្តីស្រស់ថ្លា ញុំបានច្រើនជាងប៉ុុន្មានថ្ងៃមុន ឆាប់ជាណាប្តីសម្លាញ់ ឆាប់បានមកផ្ទះយើងវិញនឹកខ្លាំង»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាអាណិតប្ដីប្រពន្ធមួយគូនេះខ្លាំងណាស់ ដែលពេលនេះមិនអាចជួបគ្នាដោយផ្ទាល់បាន ហើយគ្រប់គ្នាក៏បានជូនពរឲ្យស្វាមីតារាស្រីរូបនេះឆាប់ជាពីជម្ងឺកូវីដ១៩ឆាប់ៗនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី