ក្ដៅៗ! ពេលនេះក្រសួងប្រកាសហើយថាម្ដាយ វី ឌីណែត ស្លាប់ដោយសារកូវីដ១៩ធ្វើទុក្ខ…!

ជារឿងមួយដែលគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលទទួលដំណឹងថា ម្ដាយតារាចម្រៀងស្រីល្បីឈ្មោះ វី ឌីណែត មានទទួលមរណៈភាព ក្រោយពេលសម្រាកព្យាបាលជម្ងឺកូវីដ១៩ ខណៈក្រុមគ្រួសារមិនបាននៅជិតគាត់សូម្បីម្នាក់។

យ៉ាងណាមិញ​ ក្រោយពេលទទួលមរណ​ៈភាពទៅ​ ពេលនេះក្រសួងក៏បានចេញសេចក្ដីប្រកាសអំពីការស្លាប់របស់ម្តាយតារាស្រីរូបនេះ គឺដោយសារតែជំងឺកូវីដ១៩ បានចូលវៃលុកសួត ធ្វើឲ្យសួតអ្នកជំងឺរលាកខ្លាំងនិង ស្ទះសរសៃឈាមបេះដូង ក្រៅពីនេះទៀត គាត់ក៏មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាមនិង ធាត់ខ្លាំងផងដែរ។

គួរបញ្ជាក់ផងដែរថា ជំងឺម្ដាយ វី ឌីណែត ត្រូវបានក្រុមគ្រូពេទ្រជួញសង្គ្រោះយ៉ាងយកចិត្តទុក្ខដាក់ តែងអកុសលនៅតែមិនអាចសង្គ្រោះជីវិតរបស់គាត់បានផងដែរ៕ សូមទស្សនាសេចក្ដីប្រកាសដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី