ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលស្ងាត់ៗក៏ទទួលដំណឹងថា តារាស្រីនាង Pimpatty និងគូស្នេហ៍ បានដឹកដៃគ្នាចុះអេតាសុីវិលក្លាយជាប្ដីប្រពន្ធស្របច្បាប់ ដោយមិនបានការជួបជុំកម្មវិធីអ្វីធំដុំនោះទេ។
ក្នុងនោះផងដែរ យើងបានឃើញគណនីអុីនស្ដារក្រាមរបស់ តារាស្រី Pimpatty បង្ហោះរូបភាពសំបុត្រអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ និងថែមទាំងសរសេរសារយ៉ាងដូច្នេះថា៖
«អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ»
ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមិត្តភក្ដិជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ ដែលទីបំផុតនាងនិងគូស្នេហ៍ក្លាយជាប្ដីប្រពន្ធពេញសិទ្ធិហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖់




អត្ថបទដោយ៖ស៊ីវលី