ផែនដីនេះមានតែយើងពីរនាក់! Taew Natthaporn ធ្វើថ្ងៃកំណើតអោយហៃសូ Pranai ផ្អែមល្ហែមមិនក្រែងចិត្តអ្នកទៅចូលរួមជាមួយសោះ!!! មានវីដេអូ
សក្ដ័សមនិងពាក្យថាអ្នកមានស្នេហាត្រូវតែបង្អួតពិតមែនហើយ សម្រាប់តួឯកស្រី Taew Natthaporn ដែលទើបនិងធ្វើគម្របខួបស្នេហា 10ខែជាមួយសង្សាហើយមក ហើយមួយរយៈនេះសកម្មភាពផ្អែមល្ហែម Taew មកមិនធម្មតាទេ

ដូចជាសកម្មភាពជាក់ស្ដែងនៅថ្ងៃកំណើតរបស់ហៃសូ Pranai ទាំងគូក៏បានចាប់ដៃគ្នាជប់លៀងលើទូកមើលទេសភាពមាត់ទន្លេដ៏សែនរ៉ូមែនទិចជាមួយគ្នា ព្រមទាំងមានប្រគល់ជូនបាច់ផ្កាទៀត បន្ដដោយភាពគួអោយស្រលាញ់របស់ Taew ដែលជាអ្នកបោះមេចាប់ផ្កើមកម្មវិធីរៀបចំ surprise សង្សាដើម្បីជប់លៀងថ្ងៃកំណើតរួមជាមួយមិត្កភ័ក្ដ ជាច្រើនទៀត ផ្លុំទៀននំខេកហើយញុំាអាហារលើទូកយ៉ាងមានក្ដីសុខ
ហើយគ្រប់ប៉ុស្ដិ័ដែលមិត្តៗលួចថតមកផុសនៅក្នុង IG story ជាមួយនិងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដូចជាក្នុងផែនដីនេះមានតែគាត់ពីរនាក់ចឹង អត់ក្រែងចិត្តអ្នកចូលរួមជាមួយសោះ
អត្ថបទដោយ : នីត្តា













