វិនាទីភ័យផងអរផង Korn Narongdej ថើបផ្ដល់កំលាំងចិត្តដល់​ Sririta មុននិងចូលបន្ទប់សម្រាល!! មានរូបភាព

រាប់ថយក្រោយរងចាំជាមួយគ្នាអស់ 9ខែពេញៗ នៅទីបំផុតពេលវេលាក៏មកដល់ដែលលោកប៉ាអ្នកម៉ាក់ថ្មី Sririta- Korn និងបានឃើញមុខកូនប្រុសដំបូងក្នុងគ្រួសារ

ដោយជាក់ស្ដែងនៅពេលកណ្ដាល់យប់ថ្ងៃទៅ 20​ មីនាកន្លងមក នៅលើ IG @kornnarongdej របស់ហៃសូរូបសង្ហា មានការផុសរូបភាពដ៏សែនរ៉ូមែនទិចរវាងសាម៉ីខ្លួនិងភរិយា នៅពេលទាំងពីរនាក់ថើបផ្ដល់កំលាំងចិត្តដល់គ្នាទៅវិញទៅមកនៅក្នុងពេលវេលាដ៏សំខាន់ក្នុងជីវិត

After Footer (Active) - damrei Mr1 Zone2

Korn នៅមានសរសេរឃ្លាខ្លីៗទៀតថា  “The next chapter” ហើយក៏មានមិត្តៗជាច្រើនចូលទៅផ្ដល់កំលាំងចិត្តនិងចូលរួមត្រេកអរជាមួយនិងលោកប៉ាអ្នកម៉ាក់

អត្ថបទដោយ : នីត្តា