នាពេលបច្ចុប្បន្ននេះ ឃើញថានៅក្នុងវិស័យភាពយន្តថៃកាន់តែរីកចំរើនខ្លាំងទៅ ហើយតួអង្គស្រីក្មេងៗជាច្រើនក៏ចាប់ផ្តើមទទួលបាននូវ ប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់ទស្សនិកជនផងដែរ។
តារាសម្តែងស្រីវ័យក្មេងខ្ចីប៉ុន្មានដួងនេះវិញ គឺសុទ្ធសឹងតែផ្តើមចេញពីតួអង្គរាយរងក្នុងសាច់រឿង ហើយក្តោបបានតំណែងតួឯកដោយសារតែសមត្ថភាពក្នុងការសម្តែងរបស់ពួកគេមានភាពប៉ិនប្រសប់។ ហើយតារាស្រីវ័យក្មេងទាំង ៥រូបនេះគឺសុទ្ធតែចាប់ផ្តើមទទួលបានការគាំទ្រ បន្ទាប់ពីមានមុខសម្តែងនៅក្នុងរឿង ទ្រនំកម្ម៕
១. Oom Eisaya
នៅពេលថ្មីនេះ នាងបានសម្តែងជាតួឯកក្នុងរឿងភាគដល់ទៅ ២រឿង គឺរឿង “Keb Pandin” និង “Poot Maenam Khong”។
២. Namfah Thunyaphat


ឥលូវនេះ តារាស្រីវ័យក្មេងរូបនេះ បានដើរតួឯកក្នុង រឿង “Mae Krua Kon Mai” ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ។
៣. Pie Rinrada
ដោយសារតែមានទេព្យកោសលក្នុងការសម្តែងខ្ពស់ នាងបានសម្តែងនៅក្នុងរឿងជាច្រើន ហើយសម្រាប់រឿងថ្មីមួយទៀតដែលនាងទទួលបាននោះគឺរឿង “Kroa Ruk” ដែលត្រូវសម្ដែងរួមជាមួយលោក James Ma។
៤. Yiiiwha Preeyakarn
រឿងដែលតារារូបនេះទទួលបានតំណែងតួឯកនោះគឺរឿង “Nampueng Kom”។
៥. Richy Oranate
រឿងថ្មីដែលនាងទទួលបានតំណែងជាតួឯកនោះគឺរឿង “Prajan Daeng” ដែលត្រូវសម្តែងជាមួយ Tono Pakin។ ម៉្យាងវិញទៀត នាងកំពុងសម្តែងរឿង “Sinaeha Saree” ជាមួយ Sean Jindachot និង Baifern Pimchanok។













