កាលពីពេលថ្មីៗនេះ លោក Max បាននិយាយប្រាប់ទៅអ្នកពត៌មានអំពីទំនាក់ទំនងស្នេហារបស់លោក ហើយលោកក៏បានសារភាពផងដែរថា លោកកំពុងទាក់ទងគ្នាជាមួយនឹងតារាស្រី Mook Worranit។



ហើយសម្រាប់ចំនុចចាប់ផ្តើមនៃស្នេហារបស់អ្នកទាំងពីរគឺ ផ្តើមចេញពីការទំនាក់ទំនងគ្នារឿងវគ្គសិក្សាមួយតែប៉ុណ្ណោះ ប៉៉ុន្តែដោយសារតែទំនាក់ទំនងអ្នកទាំងពីរ មានភាពចុះសម្រុងគ្នា និងលោកបានបន្ថែមទៀតថា តារាស្រី Mook គឺមានអត្តចរិកគួរអោយស្រឡាញ់ ម៉ត់ចត់ក្នុងរឿងការងារនិងមានទេព្យកោសលខ្ពស់ក្នុងវិស័យសិល្បៈ។
ទំនាក់ទំនងរបស់អ្នកទាំងពីរគឺចាប់ផ្តើមកាលពីចុងឆ្នាំ២០២០នេះមក ដោយគ្រាន់តែអ្នកទាំងពីរមិនទាន់បង្ហាញជាសាធារណៈនៅឡើយប៉ុណ្ណោះ៕








