មិនអោយចាញ់ Aum !! Taew Nathaporn ចូលរួមថ្ងៃកំណើតហៃសូ Pranai ចេញមុខចេញមាត់ជាមួយក្រុមគ្រួសារខាងប្រុសយ៉ាង….! មានរូបភាព

Taew Nathaporn ចូលរួមកម្មវិធីថ្ងៃកំណើតរបស់សង្សាកំលោះអ្នកមានព្រមទាំងបានចេញមុខចេញមាត់ថតរូបរួមជាមួយគ្រួសារខាងប្រុសយ៉ាងកក់ក្ដៅ

ជារូបភាពដែលកក់ក្ដៅបំផុត នៅពេលហៃសូ Pranai រៀបចំកម្មវិធីជប់លៀងឆ្លងថ្ងៃកំណើតដោយមានតារាសម្ដែងស្រីស្អាត Taew Nathaporn ជាសង្សាដែលមកចូលរួមដែលព្រមជាមួយនិងក្រុមគ្រួសារ អាចនិយាយបានថាជារូបភាពដែលអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយគ្នាថា នេះជាអនាគតកូនប្រសារស្រីទីពីរច្បាស់ណាស់ ព្រោះមុននេះនៅថ្ងៃកំណើតកូនបងគឺមានរូប Aum មកចូលរួមនិងថតរូបជុំគ្រួសារខាងប្រុសដូចគ្នា

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះលោក Pranai បានសរសេរប្រាប់អគុណ Taew  ក្នុងការរៀបចំកម្មវិធី surprise ថ្ងៃកំណើតលើកនេះថា​ “សូមប្រាប់ថា  surprise ពិតមែនបាតអ្នកនាង @taewaew_natapohn ប្រាប់ថាសុំបបួលទៅញុំាបាយនៅមាត់ទន្លេរបែបស្ងាត់ៗ Clue ពេលមកដល់ទូកប្រាប់ថាចាំជិះទូកទៅមើលថ្ងៃលិច ហើយចាំត្រលប់មកញុំាបាយល្ងាចជាមួយគ្នានៅផែ ជិះទូកមើលទេសភាពបានមួយម៉ោង ក៏មកឈប់នៅជិតទូកមួយទៀត មិនមែនជាកន្លែងដែលបាននិយាយគ្នា នៅខណៈពេលនិងក៏ចាប់ផ្ដើមឆ្ងល់ហើយនៅសុខៗក៏មានមិត្តភ័ក្ដបងប្អូនមកជុំគ្នាស្ទើរតែគ្រប់គ្នាញុំាអាហារជាមួយគ្នាថែមទាំងមានមេចុងភៅក្នុងដួងចិត្តពីឈៀងម៉ៃ @blackitchcnx មកធ្វើអាហារនៅថ្ងៃល្ងាចអោយញុំានិងធ្វើអោយមានក្ដីសុខខ្លាំងណាស់”

“បន្ទាប់មកមិនទាន់ចប់ surprise Taew  ធ្លាប់សួរថា nai ចូលចិត្តសិល្បៈករមួយណាបំផុត សូមប្រាប់ថាជាអ្នកគាំទ្ររបស់ Bakery ចូលចិត្តបង Noipru  @noipru ខ្លាំងណាស់ពិតជាគិតមិនដល់ពិតមែនថាបងគាត់និងបង្ហាញខ្លួន  Romeo &Juliet, គ្រប់យ៉ាងនិងចំរៀងជាច្រើនបទ  version របស់បងក៏បានចាក់មកតាមគ្នា nai សុំអគុណ Taew ដែលបានធ្វើ surprise នេះអោយ”

អត្ថបទដោយ : នីត្តា