Chippy បើកចិត្តនិយាយពី Boy Pakorn ព្រមទាំងស្នេហាដ៏ឈឺចាប់ដែលធ្វើអោយនាងគេងយំមួយថ្ងៃៗ4ម៉ោងស្ទើរតែ….! មានវីដេអូ

Chippy បាននិយាយពីស្នេហាចាស់ដែលធ្វើអោយនាងឈឺចាប់ដល់ថ្នាក់គេងយំមួយថ្ងៃព4 ម៉ោងរាល់ថ្ងៃ ព្រមទទួលថានៅតែស្រលាញ់ តែគិតថានិងអាចជួបមនុស្សដែលល្អជាងនេះដូចគ្នា

តារាសម្ដែងស្រីស៊ិចស៊ី Chippy ពេលនេះបេះដូងកំពុងនៅទំនេរហើយភាពស្រស់ស្អាតក៏កាន់តែស្អាតខ្លាំងឡើងផងដែរ រហូតដល់ថ្នាក់ចាប់គូជាមួយនិង Boy Pakorn អ្នកគាំទ្រនាំគ្នាជំរុញខ្លាំងតែមែនឬមិនមែនពេលនេះ Chippy បានបើកចិត្តនិយាយនៅក្នុងកម្មវិធី Share DolphinEp.45

After Footer (Active) - damrei Mr1 Zone2

ដោយមាន Nickynachat ជាអ្នកពិធីករក្នុងកម្មវិធីយូធូប រវាងការសន្ទនាគ្នាជាមួយនិង Chippy បាននិយាយពីឋានៈនិងទំនាក់ទំនងជាមួយ Boy Pakorn ដែលអ្នកគាំទ្រតាំងចិត្តជម្រុញ ដោយនាងប្រាប់ថាគ្រាន់តែជាបងប្អូនតែប៉ុណ្ណោះ ដោយភាពស្និតស្នាលពីការលេងសើចជាមួយគ្នា ហើយអ្នកចូលចិត្តលេងសើចច្រើនដូចគ្នាបូករួមនិងភាពនៅទំនេរដូចគ្នាទៀតទើបធ្វើអោយអ្នកគាំទ្រចាប់គូអោយ ហើយយើងនៅតែជាបងប្អូនល្អនិងគ្នាបែបនេះតទៅព្រោះបើយើងទាក់ទងគ្នាថ្ងៃណាមួយយើងនិងបែកគ្នាហើយឈប់និយាយរកគ្នាវាកាន់តែស្ដាតជាងនេះ

ក្រៅពីនេះ Chippy នាងនៅនិយាយពីស្នេហាអតិតកាលថាក្នុងពេលដែលកំពុងឈឺចាប់ខូចចិត្តខ្លួនកើតរោគសោកសៅ យំរាល់ថ្ងៃ មួយថ្ងៃ 4ម៉ោង ព្រោះតែយើងវាស្រលាញ់គេហ្ន! តែក៏គិតឃើញមួយទៀតថាយើងនិងជួបមនុស្សល្អជាងនេះបាន មិនបានលើកលែងទោសព្រោះតែកំហឹងវាពិបាក​

អត្ថបទដោយ : នីត្តា