បើឆ្នាសម្លឹងៗតើប្ដីឯណាហ៊ាន!! Lydia ត្រៀមនិងប្រយុទ្ធអោយតែហា៊នរឹងហ៊ានឌឺដាក់នាងថែមទាំងមាន Tag អោយស្វាមីទៀតថា….! មានរូបភាព
សុំខ្លាចហើយចំពោះភាពស៊ិចស៊ីនិងភាពខ្លាំងរបស់អ្នកម៉ាក់ Lydia Saranrat ភរិយាស្អាតរបស់លោក Matthew Dean ទោះបីជាមានឈ្មោះជាអ្នកកូនពីរទៅហើយក្ដី តែកម្រិតនៃភាពស្រស់ស្អាត សូមប្រាប់តែពាក្យបីមាត់ថា “ហឹរខ្លាំងណាស់” លំដាប់ថ្នាក់ម្ទេសខ្មាំង

ជាក់ស្ដែង Lydia សុំគ្រងតំណែងភាពស៊ិចស៊ីម្ដងទៀត ជាមួយនិងឈុតជ័ររលោងពណ៌ខ្មៅដែលធ្វើអោយគ្រប់គ្នាហៅនាងថា expert set តែលំដាប់យ៉ាង Lydia ហើយគ្មានអ្វីអាចធ្វើអោយនាងមិនលេចធ្លោរនោះទេ ថែមទាំងសាម៉ីខ្លួនបន្ថែមនូវភាពហឹរ ដោយបង្អួតរូបរាងបែបស៊ិចស៊ីៗប្រៀបបាននិងនារីខ្លា កូនពីរមែនពិតតែក្រមុំៗឃើញហើយត្រូវតែចៀសផ្លូវអោយចា
ប៉ុណ្ណឹងមិនគ្រាន់ នៅមានបន្ថែមកម្រិតនៃការហឹរក្ដៅទៀត ជាមួយម៉ូតសក់បួងឡើងលើព្រមជាមួយនិងឧបករណ៍ខ្សែតីដោយការចងដៃ
ថារូបនោះវាអស្ចារ្យហើយតែនៅឡើយមាន caption ទៀត នាងបានសរសេរថែមទាំង tag អោយស្វាមីជាទីស្រលាញ់ថា “តើអ្នកណាជាក្មេងឌឺ ប្រាប់ម៉ាក់បានចា Have you been a naughty boy? ប្រែថា អ្នកធ្លាប់ជាក្មេងឌឺដែរឬទេ?”
អត្ថបទដោយ : នីត្តា





