តាមរយៈប្រភពព័ត៌មាន Thai Update បានអោយដឹងថា មានទស្សនិកជននិងគាំទ្រជាច្រើនពេញចិត្តពេញថ្លើមជាមួយតារាសម្ដែងប្រុសស្រីថៃ ៣គូ និងបញ្ជាក់ថាពួកគេជាដៃគូសម្ដែងដែលស៊ីចង្វាក់គ្នានិងសក្តិសមគ្នាខ្លាំង បន្ទាប់ពីពួកគេបានសម្ដែងរឿងភាគថ្មីជាមួយគ្នា។
មោះ! ឥឡូវមកតាមដានទាំងអស់គ្នា ដូចខាងក្រោម៖
១. Mike Pattaradet និង Mookda Narinrak

ពួកគេមានសមត្ថភាពសម្ដែងល្អគួរឱ្យកត់សម្គាល់ នៅពេលលេងជាគូនៅក្នុងរឿង «Suparburoot Jorm Jon: Maturot Lohgan»។ រឿងថ្មីរបស់ពួកគេដែលមានចំណងជើងថា «Ku Kaen San Ruk» កំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧។
២. August Vachiravit និង Namfah Thunyaphat
August Vachiravit និង Namfah Thunyaphat បានធ្វើការជាមួយគ្នាក្នុងរឿងភាគ «Krong Karm»។ ឥលូវនេះ ពួកគេបានដើរតួជាដៃគូគ្នានៅក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «Mae Krua Kon Mai»។ រឿងភាគថ្មីនេះទទួលបានការឆ្លើយតបល្អពីទស្សនិកជន និងទទួលបានចំណាត់ថ្នាក់ល្អ ដែលមានអ្នកទស្សនាច្រើនផងដែរ។
៣. Bright Norraphat និង Cheer Thikumporn
តារាប្រុសសង្ហា Brigue Norraphat និង Cheer Thikumporn ធ្វើការជាមួយគ្នាជាលើកដំបូងអោយប៉ុស្តិ៍ ONE 31 ក្នុងរឿង «Leh Luang »។ ទោះបីពួកគេត្រូវសម្ដែងជាតួចិត្តអាក្រក់នៅក្នុងរឿងក្តី ប៉ុន្តែតួអង្គពួកគេទាំងពីរធ្វើឱ្យអ្នកទស្សនាជក់ចិត្តការសម្ដែងពួកគេជាខ្លាំង៕





