មានតារាប្រុសស្រីថៃជាច្រើន ដែលមានដើមកំណើតជាកូនថៃកាត់ជាតិសាសន៍ដទៃ។ ក្នុងនោះដែរ យើងសង្កេតឃើញមានតារាសម្ដែងល្បីៗ ៥រូបខាងក្រោមនេះ សុទ្ធសឹងតែជាតារាសម្ដែងដែលជាកូនកាត់ ថៃ – អាឡឺម៉ង់ ដូចៗគ្នា។
១. Mario Maurer
ជាមួយនឹងជំនាញសម្ដែងដ៏មានទេព្យកោសល្យរបស់ Mario Maurer ក្លាយជាកំពូលតារាសម្តែងប្រុសមួយរូបនៅក្នុងប៉ុស្តិ៍លេខ ៣ថៃ។ ឪពុករបស់ Mario ជាជនជាតិអាឡឺម៉ង់ ហើយម្តាយរបស់គាត់ជាជនជាតិថៃ – ចិន។
២. Kimmy Kimberly

Kimmy Kimberley គឺជាកំពូលតារាសម្តែងនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ ។ ម្ដាយរបស់នាងជាជនជាតិថៃ ហើយឪពុករបស់នាងជាជនជាតិអាឡឺម៉ង់។ គួរបញ្ចាក់ផងដែរថា Kimberly បានកើត និងធំឡើងនៅក្នុងប្រទេស អាឡឺម៉ង់ រួចបានផ្លាស់ទៅរស់នៅប្រទេសថៃនៅពេលនាងមានអាយុ ៧ ឆ្នាំ។
៣. Dome Pakornlam
Dome Pakornlam គឺជាតារាចម្រៀង និងជាតារាសម្តែងដែលមានប្រជាប្រិយភាព។ គាត់ជាជនជាតិអាឡឺម៉ង់ – ថៃ។
៤. Marsha Vadhanapanich
កំពូលតារាសម្តែង Marsha បានកើតនៅ Iserlohn ប្រទេសអាឡឺម៉ង់។ ឪពុករបស់នាងជាជនជាតិថៃ – ចិន និងម្តាយរបស់នាងជាជនជាតិអាឡឺម៉ង់។
៥. Namtan Chalita
Namtan Chalita ត្រូវបានគេស្គាល់ថាជាបវរកញ្ញាចក្រវាល ២០១៦ ។ ម្តាយរបស់នាង គឺជនជាតិ ថៃ – អាឡឺម៉ង់ ហើយឪពុករបស់នាងគឺជាជនជាតិថៃ៕












