នៅក្នុងរង្វង់ពិភពសិល្បៈ គឺចៀសមិនផុតឡើយពីការជួបរឿងអាស្រូវ ព័ត៌មានបែកធ្លាយនានា ដែលជាពិសេសនោះ គឺទាក់ទងទៅនឹងរឿងស្នេហាតែម្តង។
ជាក់ស្តែង ដូចជាតារាថៃទាំង៤ដូងខាងក្រោមនេះ ពួកគេបានជួបប្រទះទៅនឹងរឿងអាស្រូវ ស្នេហាត្រីកោណ ដែលមានព័ត៌មានមួយចំនួនបានចុះផ្សាយថា ពួកគេបានលួចលាក់ទាក់ទងជនទី៣ ទាំងដែលខ្លួនកំពុងមានម្ចាស់ចិត្ត ឬក៏ទៅទាក់ទងគេ ទាំងដែលគេមានម្ចាស់ចិត្តរួចហើយជាដើម។
ប៉ុន្តែមិនថាយ៉ាងណា ចំពោះរឿងអាស្រូវស្នេហាត្រីកោណទាំងនេះ ពួកគេបានធ្វើការច្រានចោលទាំងស្រុង ព្រមទាំងអះអាងបញ្ជាក់ ពីភាពស្អាតស្អំរបស់ខ្លួនផងដែរ៕
តោះតាមដានទាំងអស់គ្នា មានតារាណាខ្លះ?
១. តារាស្រី Sky Maria
តារាស្រីរូបនេះ ធ្លាប់មានព័ត៌មានមួយ ថាមានស្នេហាជាមួយតារាប្រុសរូបសង្ហា Mark Prin។ មិនថាយ៉ាងណា អ្នកទាំងពីរបានធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះ។
២. អ្នកកម្លោះហ៊ាយសូ Kenporsche
អ្នកកម្លោះរូបនេះ ធ្លាប់ផ្ទុះកក្រើកព័ត៌មានស្នេហាជាមួយនឹង តារាសម្តែងស្រីល្បីឈ្មោះ Yaya Urassaya ក្រោយពីលោកបានសរសេរទម្លាយពីទំនាក់ទំនងរបស់ Yaya ជាមួយតារាសម្តែងប្រុស Nadeck Kugimiya នៅលើបណ្តាញសង្គម Twitter លោក។ ទោះជាយ៉ាងណា ហ៊ាយសូ រូបនេះ ក៏បានធ្វើការសុំទោសទៅកាន់កញ្ញា Yaya ផងដែរ។
៣. តារាស្រី Kwang Orakan
តារាស្រីរូបនេះ ធ្លាប់ត្រូវបានព័ត៌មានចុះផ្សាយថា នាងមានស្នេហាជាមួយនឹងលោក Songkarn Techanarong។ មិនថាយ៉ាងណា តារាស្រីរូបនេះក៏បានធ្វើការ បដិសេធទាំងស្រុងចំពោះព័ត៌មាននេះ។
៤. តារាចម្រៀងស្រី Kratae RSIAM
តារាចម្រៀងស្រីពូកែរាំរូបនេះ ធ្លាប់លេចចេញនូវព័ត៌មានស្នេហ៍ជាមួយនឹង តារាសម្តែងប្រុស Cee Siwat មុនពេលលោករៀបការជាមួយនឹងតារាស្រី Amy Klinpratoom៕