តារាចម្រៀងនិងជាពិធីការនីជើងចាស់ក្នុងសិល្បៈថៃនាង Lala Kwannapa បង្ហោះរូបភាពជាមួយឡានថ្មី ព្រមសសេរសារអរគុណដល់មិត្តក្នុងសិល្បៈគឺលោក Film Rattapoom ដែលបានជួយនាងក្នុងគ្រាលំបាកលើកនេះ។
ដោយមួយរយះមុននេះតារាស្រីនាង Lala បានប្រកាសតាមបណ្ដាញសង្គមលក់ឡានជាទីស្រលាញ់ចេញ ព្រោះត្រូវការប្រាក់ចាយវាយក្នុងគ្រួសារ រូបនាងមិនមានចំណូលច្រើននោះឡើយក្នុងវិបត្ដCovidនេះ។ ក្រោយពីឡានជាទីស្រលាញ់ត្រូវបានគេទិញទៅមិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះ តារាស្រីនាង Lala បានបង្ហោះរូបជាមួយឡានថ្មី ជាកាដូរបានពីលោក Film មិត្តក្នុងសិល្បៈរាប់អានគ្នាយូរឆ្នាំ ថែមលោក Film ក៏បានប្រាប់ថាខ្វះខាតអីទាក់ទងគ្នាបានរហូត។ តារាស្រីនាង Lala បានសម្ដែងក្ដីរីករាយនិងទឹកចិត្តរបស់មិត្តលើកនេះខ្លាំងណាស់ រូបនាងបានឲដឹងថាហេតុដែលមិនបានទាក់ទងពេលលំបាកព្រោះដឹងថាមិត្តម្នាក់នេះមិនដែលបដិសេដម្ដងនោះឡើយ ថែមលើកនេះមិនបានប្រាប់ក៏នូវតែជួយផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ