មិនអាចបន្ដ! តារាសម្ដែងស្រីជើងចាស់ដែលបាត់មុខពីវិស័យការសម្ដែងមួយរយះនាង Cream Premsinee ពេលនេះបាននិយាយក្នុងកិច្ចសម្ភាសន៍ថារូបនាងនិងស្វាមីបានសម្រេចចិត្តចែកផ្លូវគ្នាហើយ។
ដោយរូបនាងនិងអតីតស្វាមីអ្នកជំនួញ បានសម្រេចចិត្តបញ្ចប់ជីវិតគូធ្វើការលែងលះគ្នាតាមផ្លូវច្បាប់ ក្រោយពីរៀបការនឹងគ្នាបាន៣ឆ្នាំ។ មានអ្នកគាំទ្រជាច្រើនបានសសេរ Comment ផ្ដល់កម្លាំងចិត្តឲរូបនាងឲបន្ដដើរទៅមុខ និងខ្លះក៏ចង់ដឹងផងដែរថាតើក្រោយនៅលីវសារជាថ្មីលើកនេះ តើរូបនាងនឹងត្រលប់មកប្រឡូកក្នុងវិស័យការសម្ដែងដូចមុនឬយ៉ាងណា? ព្រោះមានតារាស្រីជើងចាស់ជាច្រើនដួងរួចមកហើយ ដែលបាត់មុខពីសិល្បៈក្រោយរៀបការតែក៏ត្រលប់មកវិញក្រោយនៅលីវជាថ្មីផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ