ឆ្ងល់ថាមូលហេតុអ្វីបានជា Jak Jaan ដាក់ពាក្យបណ្ដឹងប្ដឹង Nok Usanee ទាំងដែលនាងបានធ្វើការសុំទោសរួចទៅហើយ!! មានរូបភាព
បន្ទាប់ពីកើតករណី Jak Jaan មានការប៉ះសម្ដីជជែកវែកញ៉ែកគ្នាជាមួយនិងរឿងម្នាក់ឈ្មោះ Tan ។ Nok Usanee រហូតធ្វើអោយទំនាក់ទំនងមានការបាក់បែករវាងគ្នានិងគ្នា ដោយមុននេះទាំងពីរនាក់ស្និតស្នាលនិងគ្នា ហើយក្រោយមកខាង Nok បានចេញមកឡាយសុំទោសនូវរឿងដែលកើតឡើង តែបែរជានៅមានការប្ដឹងគ្នាទៀត រហូតធ្វើអោយអ្នកគ្រប់គ្រងរបស់ Nok ចេញមកនិយាយនិងសារពត៌មានថា ប្ដឹងគ្នាធ្វើអី បើសុំទោសដល់ទៅបីដងរួចមកហើយ

ជាក់ស្ដែងមេធាវី Nida ព្រមទាំង Pook អ្នកល្បីនៅក្នុងសង្គមអនឡាយ បានចេញមកឆ្លើយតបនិងចម្ងល់ក្នុងចិត្ត Club house ចំពោះហេតុការណ៍ដែលប្ដឹង Nok ថា អ្នកដែលប្ដឹង Nok មិនមែនជា Jak Jaan តែជាលោក K. Wattana គូដណ្ដឹងរបស់ Jak Jaan ព្រោះ K បានខូចកិត្តយស ទាំងផុសទាំងសម្ភាសន៍ ទង្វើរយើងមិនដឹងថា Nok ធ្វើចឹងដើម្បីអ្វី តែភាពខូចខាតកិត្តយសបានកើតឡើងហើយ ការទៅបា្រប់ក្នុងកម្មវិធីក៏មិនមែនជាការសុំទោសដែលធ្វើអោយអ្វីៗល្អឡើងមកវិញ តុលាការមើលដឹងថាអ្នកដឹងខ្លួននិងទទួលកំហុសមែនឬអត់ ដោយទាំងអស់នេះហើយដែលធ្វើអោយអ្នកត្រូវដោះស្រាយចំពោះមុខច្បាប់
ទូទាំងប្រទេសគេដឹងអស់ហើយ ថារឿងរបស់ Tan ជារឿងកុហក តែ Nok នៅតែមិនព្រមលុបផុសដដែល ពិភពលោកនៅតែស្រស់ស្អាតតែយើងចាំទៅមើលថាអ្នកនាង Nok និងទៅរកពិភពលោកស្រស់ស្អាតនៅមុខតុលាការដែលឬទេ

អ្នកដែលទទួលរងការខូចខាត ជាពិសេសលោក K ដែលអ្នកជំនួញ ត្រូវតែមានជំហរដែលធ្វើអោយគេជឿជាក់ ទុកចិត្ត គោរព តែបែរជារូបភាពត្រូវមកស្ថិតក្នុងក្រសែភ្នែកអ្នកដទៃជាមនុស្សផ្លើតផ្លើន ហើយកំហុសក៏បានធ្លាក់ទៅលើលោករួចទៅហើយ ភាពខូចខាតក៏កើតឡើងហើយដែរ ដូច្នេះហើយនេះជាហេតុផលដែលត្រូវប្ដឹង
អត្ថបទដោយ : នីត្តា











