តារាសម្ដែងប្រុសខ្ពស់សង្ហា Mai Warit កំពុងមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។
កាលពីពេលថ្មីៗ តារាសម្តែងរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយ ដោយគាត់បានលើកយក Oom Eisaya មកនិយាយក្នុងបទម្ភាសន៍ផងដែរ។ គាត់បានបង្ហាញថា គាត់ពិតជាមានភាពជិតស្និទ្ធនឹងនាង ដោយសារតែពួកគេបានធ្វើការជាមួយគ្នា ៣រឿងមកហើយ។
Mai Warit បន្តថា តារាសម្ដែងស្រី Oom Eisaya ជាតារាស្រីតែម្នាក់ដែលគាត់មានភាពជិតដិតជាងគេ។ ហើយជាធម្មតា ពួកគេទាំងពីរជិតស្និទ្ធគ្នាខ្លាំង នៅពេលបំពេញការងារជាមួយគ្នាម្ដងៗ។ បន្ថែមពីនេះទៅទៀត គាត់ប្រាប់មកកាន់អ្នកសារព័ត៌មានថា គាត់មិនដឹងជាត្រូវគិតយ៉ាងណានោះទេ ប្រសិនជាគាត់នឹងនាងទាក់ទងគ្នាជាគូស្នេហ៍។
គួររម្លឹកផងដែរថា តារាប្រុសស្រីទាំងពីរធ្លាប់បានសម្ដែងរឿងជាមួយគ្នាដូចជា រឿង « Patiharn Ruk Karn Kob Fah» ឆ្នាំ២០១៥ រឿង « Kaew Klang Dong» និងរឿងភាគក្រោយ គឺ « Kaew Klang Dong»៕












