សង្វេគណាស់! នេះជាហេតុផលដែល វី ឌីណែត សែនគ្រឿងសមុទ្រជូនម្ដាយក្រោយមរណៈភាពដោយសារកូវីដ១៩

ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលម្ដាយតារាចម្រៀងស្រី វី ឌីណែត បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ ខណៈដែលនាងទើបតែជាសះស្បើយផងដែរ។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ ថ្ងៃសែនបុណ្យ៧ថ្ងៃរបស់ម្ដាយ យើងបានឃើញកញ្ញា វី ឌីណែត ទិញគ្រឿងសមុទ្រធំៗជាច្រើនសែនជូនម្ដាយ ព្រោះហេតុផលគឺកាលគាត់នៅរស់ គាត់ឃ្លានចង់ញាំគ្រឿងសមុទ្រធំៗទាំងនេះផងដែរ។

ក្នុងនោះកញ្ញា វី ឌីណែត បានរៀបរាប់ទៅទុក្ខសោកថា៖

«ប្រាំពីរថ្ងៃហេីយដែលម៉ាក់ទៅចោលកូនៗនឹងស្វាមី?ម៉ាក់ថាឃ្លានក្ដាមយក្ស ឃ្លានបង្គងយក្ស​ឃ្លានទាប៉េកាំង​ ណាស់កូន​មិនទាន់ទាំងបានទិញអោយម៉ាក់ហូបស្រួលបួលផង? អីលូវបែរជាទិញយកមកសែនអោយម៉ាក់ទៅវិញ?សូ​មម៉ាក់ទៅអោយបានសុខណា????មានជាតិក្រោយមែនសូមអោយពួកយេីងក្លាយជាម្ដាយកូននឹងគ្នាទៀត???»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី