ក្រោយលែងលះប្រពន្ធវ័យក្មេងគ្រប់គ្នាឃើញរូបនេះ ស្មានថា Kelly ទៅបួស តែការពិតគឺ…

ថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាភ្ញាក់ផ្អើល និងគិតថាតារាប្រុសរូបសង្ហា Kelly បានបួសជាព្រះសង្ឃ ក្រោយពេលបែកបាក់ជាមួយភរិយាវ័យក្មេង ព្រោះឃើញអ្នកគ្រប់គ្រងរបស់ បានបង្ហោះរូបភាពលោកគ្រងស្បងចីវជាព្រះសង្ឃ។

តែយ៉ាងណាមិញក្រោយមានមតិសួរនាំជាច្រើនមក អ្នកគ្រប់គ្រងលោកក៏បានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖

«Kelly គេមិនបានទៅលួចបួសស្ងាត់ៗដូចអ្វីដែលគ្រប់គ្នាគិតនោះទេ តាមពិតទៅរូបមួយសន្លឹកនេះជារូបចាស់កាលពីគេធ្លាប់បានបួលយូរមកហើយ និងបានយករូបមួយនេះមកផុសម្ដងទៀត ព្រមទាំងសរសេរពាក្យលើកទឹកចិត្តដល់គេ ដើម្បីកុំឱ្យគេពិបាកចិត្តនិងគិតច្រើន ហើយធ្វើចិត្តឱ្យស្ងប់ផងដែរ»

យ៉ាងមិញក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើននៅតែកាន់តែបញ្ចេញសារលើកកម្លាំងចិត្តដល់លោក និងបង្ហាញអារម្មណ៍សោកស្ដាយ ព្រោះមិននឹកស្មានថាជីវិតប្ដីប្រពន្ធលោកប្រែក្លាយជាបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី