មានហើយ! តារាស្រីនាង Mew បង្ហើបដំណឹងកូនក្នុងផ្ទៃ ក្រោយពីរង់ចាំមើលតាំងពីរៀបការរួច!!

តារាសម្ដែងស្រីរូបស្អាតនាង Mew Nittha និងស្វាមីទឹកមុខញញឹមញញែមប្រកាសដំណឹងល្អក្នុងគ្រួសាររបស់ខ្លួន ភរិយាពេលនេះមានផ្ទៃពោះហើយ ក្រោយពីរង់ចាំមើលដំណឹងជាច្រើនខែ។

ដោយតារាស្រីនាង Mew និងស្វាមីអ្នកជំនួញលោក Saint បានរៀបការសាងជីវិតគ្រួសាររួមគ្នាបានមួយឆ្នាំជាងហើយ។ ទាំងគូក៏តែងនិយាយពីរឿងចង់បានកូនមករហូតផងដែរ ព្រោះអ្នកទាំងពីរសុទ្ធតែស្រលាញ់ក្មេងនិងព្រមធ្វើជាឪពុកម្ដាយគេហើយ។ ថែមតារាស្រីនាង Mew ក៏ធ្លាប់បាននិយាយក្នុងកិច្ចសម្ភាសន៍ផងដែរថារូបនាង បានសម្រេចចិត្តទុកពេលទំនេរមិនទទួលការសម្ដែងក្នុងមួយរយះនេះព្រោះកំពុងមានគម្រោងចង់បានកូន។ ពេលនេះក្ដីបំណងបានសម្រេច​ គូស្វាមីថ្មីថ្មោងផ្អែមល្ហែមមួយគូនេះបានប្រកាសដំណឹងមានកូនហើយ ព្រមទាំងបង្ហាញរូបភាពទៅឆ្លុះមើលក្នុងមុខសប្បាយរីករាយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ