អបអរសាទរ! Mew Nittha ពោះធំហើយ ស្វាមីសែនល្អហៃសូ Saint គ្រាន់តែដឹងភ្លាមលោតជើងពីរជើងបី! មានរូបភាព

Mew Nittha បង្ហើបប្រាប់ដំណឹងល្អហើយ ខាងស្វាមីហៃសូ Saint សប្បាយចិត្តបំផុត ព្រោះកំពុងតែជិតក្លាយជាលោកប៉ានិងគេហើយ មិត្តៗអ្នកសិល្បៈអបអរសាទរជាច្រើន

ជាគូស្នេហ៍តារាមួយគូទៀតដែលគ្រប់គ្នារងចាំមើលនិងស្ដាប់ដំណឹងល្អថាពេលណានិងមានប៊េប៊ីសម្រាប់គូរបស់ Mew និង Saint បន្ទាប់ពីបានរៀបការប្រើជីវិតគូដ៏ផ្អែមល្ហែមបានមួយឆ្នាំជាងហើយ Mew ក៏បានប្រាប់ដំណឹងល្អតាមរយៈយូធូប  MewNittha Channel ដោយប្រាប់ថាកំពុងតែមានផ្ទៃពោះនិងក្លាយជាម៉ាក់ៗមិនប៉ុន្មានខែខាងមុខនេះទេ

After Footer (Active) - damrei Mr1 Zone2

នៅក្នុង  EP.1 SS2 Mew បានបង្ហាញពីលទ្ធផលពិនិត្យផ្ទៃពោះដែលមានឆ្នូតក្រហមឡើងមកពីកាំដែលមានន័យថាកំពុងមានផ្ទៃពោះពិតមែន ព្រមទាំងបង្ហាញថាផែនការណ៍ដែលបានរៀបគឺច្បាស់លាស់និងត្រឹឹមត្រូវណាស់ ព្រោះតាំងចិត្តថាឆ្នាំនេះនិងមានកូនអោយបានហើយទល្ធផលក៏ទទួលបានដូចអ្វីដែលបានគ្រោងទុកពិតមែន

អត្ថបទដោយ : នីត្តា