តួឯកស្រីជើងចាស់ល្បីឈ្មោះក្នុងសិល្បៈការសម្ដែងថៃយូរឆ្នាំនាង Tak Bongkoj ថ្មីៗនេះបានបង្ហោះរូបយ៉ាងផ្អែមល្ហែមជាមួយស្វាមីដើម្បីគម្រប់ថ្ងៃរៀបអាពាហ៍ពិពាហ៍បាន៩ឆ្នាំរបស់អ្នកទាំងពីរ។
ដោយរូបនាងនិងស្វាមីបានរៀបការនឹងគ្នាបាន៩ឆ្នាំហើយ ស្វាមីរបស់នាងលោក Boonchai Bencharongkul គឺជាអ្នកជំនួញស្ដុកស្ដម្ភដែលមានក្រុមហ៊ុនច្រើនកន្លែងថែមទាំងជាម្ចាស់ក្រុមហ៊ុនសេវាទូរសព័្ទដ៏ធំមួយនៅក្នុងប្រទេសថៃផងដែរ។ ក្រោយបង្ហោះរូបនាងត្រូវបានអ្នកគាំទ្រសសើរពីរូបរាងសម្រស់មុខមាត់នៅតែស្អាតខ្ញង់ទោះអាយុរចេះតែកើនឡើង ថែមទទួលបានការជូនពរឲស្រលាញ់គ្នាផ្អែមល្ហែម។ តារាស្រីនាង Tak តាំងពីរៀបការនិងមានកូនប្រុសម្នាក់មករូបនាងក៏ហាក់បាត់មុខពីវិស័យការសម្ដែង តែពេលនេះរូបនាងបានត្រលប់ចូលសិល្បៈវិញហើយ និងកំពុងត្រៀមថតរឿងភាគថ្មីផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ