អស្ចារ្យមិនធម្មតាមែន! Bella ផ្ដល់កំលាំងចិត្ត Weir ទៅថតរឿងហូលីវូត (hollywood) បង្ហាញពីសក្កានុពលអោយពិភពលោកបាន….! មានរូបភាព

ក្រោយពីប្រកាសឈ្មោះតារាសម្ដែងខ្សែភាគយន្ដហូលីវូត (hollywood) “Thirteen Lives” រឿងរ៉ាវភារកិច្ចជួយជីវិត ក្មេងៗ Wild Boars Academy Football Team រួមទាំងគ្រូបង្វឹកទាំង 13នាក់ ដែលជាប់នៅក្នុងរូង Luang – Khun Nam Nang Non អ្នកដឹកនាំសម្ដែងលំដាប់ពិភពលោក Ron Howard ដោយនៅក្នុងចំណោមឈ្មោះអ្នកសម្ដែងថៃមានតួឯកប្រុសល្បីឈ្មោះ Weir Suklawat  ទទួលដើរតួជា Navatree Saman ឬជា ពលបាល Sam អតិតវីរៈបុរសលះបង់ជីវិតជួយក្មេងៗ

ដោយអ្នកសម្ដែងថៃផ្សេងៗយ៉ាងកំលោះ James Thiradan ដែលដើរតួជាគ្រូបង្វឹក…..រហូតមកដល់វគ្គរបស់កំលោះ Weir បានធ្វើដំណើរហោះហើរទៅហាត់សម ដោយមានសំណព្វចិត្ត Bella Ranee ផ្ដល់កំលាំងចិត្តមកជូនដំណើរសង្សានៅព្រលានយន្ដហោះ ព្រមទាំងមានសរសេរសារសរសើរ Weir  ពេញទៅដោយមោទនភាពចំពោះឪកាសដ៏សំខាន់លើកនេះថា​ “ត្រេកអរជាមួយពិតមែន សម្រាប់ជំហានថ្មីរបស់បង ប្រើឪកាសនេះអោយពេញទំហឹង បង្ហាញអោយពិភពលោកអោយឃើញណា ថាយើងខ្លាំងកម្រិតណា ជាកំលាំងគ្រប់ពេលវេលាណាចា?

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងកំលោះ Weir ឆ្លើយតបសង្សាថា “អគុណណាចា ស៊ូៗៗៗ និងធ្វើអោយល្អបំផុតបាត” រឿងនេះក៏មានកញ្ញា Yaya ចូលទៅសរសើរអ្នកទាំងពីរគួអោយស្រលាញ់ខ្លាំងណាស់ បូករួមទាំងហ្វេនៗអ្នកគាំទ្រមានទាំងសរសើរមានទាំងជូនពរគ្រប់យ៉ាង

អត្ថបទដោយ : នីត្តា