តារាសម្ដែងប្រុសជើងចាស់រូបសង្ហារលោក Pong Nawat មួយរយះពេលចុងក្រោយនេះតែងទទួលបានរហ័ស្សនាមពីអ្នកទស្សនាថាជាតួឯកប្រុសព្រាននារី ព្រោះរូបលោកសម្ដែងជាច្រើនរឿងមកហើយសុទ្ធតែជាតួអង្គមានប្រពន្ធច្រើន។
ថ្មីៗនេះតារាសម្ដែងប្រុសដែលទទួលរហ័ស្សនាមតួឯកព្រាននារីរូបនេះ បាននិយាយលេងក្នុងកិច្ចសម្ភាសន៍ប្រាប់អតីតកាលពេលសម័យនៅជាសិស្ស ពីរបៀបដែលលោកទាក់ទងស្រីៗជំនាន់របស់លោក។ ដោយលោក Pong បាននិយាយប្រាប់ថាពេលនោះបើលោកចង់ទាក់ទងជាមួយនារីណាម្នាក់ ត្រូវប្រើសំបុត្រឬទូរស័ទ្ទប្រចាំផ្ទះដែលមិនឃើញមើលរូបបាន។ ហើយក៏ត្រូវកំណត់វេលាដឹងថានាងនៅផ្ទះម៉ោងប៉ុន្មានផងដែរ ព្រោះមានម្ដងនោះរូបលោកតេទៅចំឪពុកនាងជាអ្នកលើកដូចនេះលោកក៏បន្លំសំលេងជាស្រីឆ្លើយតបវិញ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ