Sririta ផុសរូបឈរមុខកញ្ចក់បង្ហាញរូបរាងក្រោយសម្រាលតែបែរជាធ្វើអោយអ្នកគាំទ្រមានការព្រួយបារម្ភខ្លាចអត់មានទឹកដោះអោយកូនព្រោះ…..! មានវីដេអូ
គ្រង់តំណែងអ្នកម៉ាក់ស្អាតប្រចាំឆ្នាំតែម្ដងសម្រាប់តារាសម្ដែងស្រី Sririta Jensen តាំងតែពរពោះរហូតមកដល់ពេលសម្រាលបានកូនប្រុសដំបូងអូន Kawin រួចទៅហើយ តែអ្នកម៉ាក់ក៏មិនដែលឈប់ស្អាតសម្រាលមិនបានប៉ុន្មានម៉ោងផង ក៏ក្រោកឡើងតែងខ្លួនថតរូបជាគ្រួសារយ៉ាងស្រស់ស្អាតរួចទៅហើយ

ហើយថ្មីៗនេះ Sririta ក៏បានបញ្ជាក់ពីភាពស្រស់ស្អាតសមសួនអោយមើលក្នុងវីដេអូថាអ្នកម៉ាក់ស្អាតកម្រិតណាហើយ Sririta នៅប្រាប់ទៀតថាស្រលាញ់រូបរាងកាយរបស់ខ្លួនឯងខ្លាំងណាស់តាំងតែថ្ងៃពរពោះផងដែរ ដោយនាងបានលើកយកឈុត bodysuit ពណ៌ស ជើងខ្លីឈរមុខកញ្ចក់ឆ្លុះបង្វិលខ្លួនអោយមើលជុំវិញខ្លួន អ្នកម៉ាក់ស្អាតស្គមលឿនឆាប់ខ្លាំងណាស់
រឿងនេះក៏មានអ្នកបណ្ដាញសង្គមដែលបានឃើញរាងរបស់ Sririta ហើយមានការបារម្ភក៏ចូលទៅ comment ថា “ស្រកខ្លាំងណាស់ ប្រយ័ត្នមិនមានទឹកដោះអោយកូនណាចា យកកូនជាគោលសិនទៅអ្នកម៉ាក់” ចំណែកខាង Sririta ក៏បានមិនបានទុកចោលយូរដែរប្រញាប់ចូលទៅឆ្លើយតបថា “មិនបានបង្អត់អារហារសោះឡើយចាមានតែបំប៉ន់បន្ថែម អគុណខ្លាំងណាស់ចា”
អត្ថបទដោយ : នីត្តា














