លោក Mike Pattaradet គឺជាតារាសម្តែងប្រុសដែលមានទេព្យកោសលខ្ពស់ក្នុងការសម្តែង មានរូបសម្រស់ស្រស់សង្ហា និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យភាពយន្តថៃ។ ហើយលោកក៏ក្តោបបាននៅតំណែងតួឯកប្រុសនៅក្នុងរឿងភាគជាច្រើនផងដែរ។


ហើយថ្មីៗនេះ មានការចាប់អារម្មណ៌យ៉ាងខ្លាំងសម្រាប់អវត្តមានរបស់លោកពីក្នុងសង្គមសិល្បៈ ហើយមូលហេតុនោះគឺ លោកមានបញ្ហាទាក់ទងទៅនឹងសុខភាពរបស់លោក។ លោកបានមានបញ្ហាទាក់ទងទៅនឹង ឆ្អឹងខ្នង ត្រគាក និងសាច់ដុំជើងរបស់លោក ដែលមានការឈឺចុកចាប់ខ្លាំងដល់ថ្នាក់ធ្វើអោយលោកមានការពិបាកក្នុងការគេង។


បញ្ហានេះបានធ្វើអោយលោកមានការឈឺចាប់យ៉ាងខ្លាំង ហើយលោកក៏បានទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យសម្រាប់ធ្វើការព្យាបាលអាការៈឈឺចុកចាប់មួយនេះ ប៉ុន្តែលទ្ធផលគឺនៅតែដដែរ៕



