ត្រលប់មកប្រឡូកឆាកសម្ដែងសារជាថ្មីរបស់តួឯកស្រីនាង Margie Rasri ក្រោយពីបាត់មុខពីការសម្ដែង៣ឆ្នាំកន្លងមកនេះ។ ដោយរូបនាងបានរៀបការជាមួយស្វាមីគឺលោក Pok Passakorn ហើយទាំងគូក៏មានកូនត្រូវមើលថែថែមទាំងជាកូនភ្លោះប្រុសស្រីទៀតផង។
ពេលនេះតារាស្រីនាង Margie ត្រលប់គ្រងតំណែងជាតួឯកស្រីវិញហើយ ថែមមកព្រមជាមួយរូបសម្រស់ស្រស់ស្អាតប្រិមប្រិយមិនចាញ់កាលពីពេលនៅក្រមុំនោះឡើយ។ រឿងថ្មីនេះរបស់តារាស្រីនាង Margie មានចំណងជើងថា มามี๊ที่รัก (អ្នកម្ដាយជាទីស្រលាញ់) សម្ដែងរឿងគ្នាជាមួយតួឯកប្រុសពីរដួងគឺលោក March Chutavuth និងលោក Bomb Tanin។ សម្រាប់សាច់រឿងមួយនេះតារាស្រីនាង Margie សម្ដែងជាតួអង្គអ្នកម្ដាយ ដែលមានបុរសពីរនាក់តាមស្រលាញ់ ម្នាក់ជាអតីតសង្សារជាឪពុករបស់កូន ម្នាក់ជាអ្នកថ្មីដែលទើបទាក់ទង តើរូបនាងនឹងឲអ្នកណាក្លាយជាតួឯកប្រុស? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ