ថ្ងៃជាវេលាល្អថ្ងៃមង្គល (30 មីនា 2021) Dougie Sarunporn ប្អូនស្រីជាទីស្រលាញ់របស់ Lydia Saranrat ក៏បានលះបង់ភាពនៅលីវតាមបងស្រីម្នាក់ទៀតហើយ ដោយ Dougie បានចាប់ដៃកូនកំលោះដ៏សែនសង្ហាយ៉ាង Dominic ចូលពិធីមង្គលការជាមួយគ្នាយ៉ាងរីករាយ

ដោយ Lydia ព្រមទាំងស្វាមីនិងកូនៗបានលើកទាំងគ្រួសារទៅរួមសម្ដែងការត្រេកអរចំពោះ Dougie ហើយបងស្រីស្អាតយ៉ាង Lydia ក៏បានផុសរូបភាពក្នុងបរិយាកាសដ៏សែនមានសុភមង្គលក្នុងថ្ងៃរៀបការរបស់ប្អូនស្រីនៅលើបណ្ដាញសង្គមផងដែរ
ដោយថ្ងៃនេះកូនកំលោះកូនក្រមុំ Dougie-Dominic ស្រស់សង្ហាសមគ្នាខ្លាំងណាស់ ពិធីរៀបការតូចៗ តែកក់ក្ដៅពិតៗ ព្រោះមានទាំងមិត្តៗ សាច់ញ្ញាត្ដិ ដែលមកចូលរួមធ្វើជាសាក្សីនៃក្ដីស្រលាញ់របស់អ្នកទាំងពីរ
ជាពិសេសវគ្គដែលគ្រប់គ្នាស្ទើរតែស្រក់ទឹកភ្នែក ទាំងកូនក្រមុំកូនកំលោះ និងបងស្រីយ៉ាង Lydia ដែលបានឃើញថ្ងៃសំខាន់និងមានក្ដីសុខបំផុត សម្រាប់ការចាប់ផ្ដើមជីវិតគូជាផ្លូវការ
អត្ថបទដោយ : នីត្តា




















