ឃើញទេ? សុខ សីឡាលីន ប្រាប់ពីមូលហេតុដែលធ្វើឲ្យបងប្រុសខ្លួនឆ្លងកូវីដ១៩!

ជារឿងមួយគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ តារាចម្រៀងស្រីកញ្ញា សុខ សីឡាលីន បានប្រកាសថាបងប្រុសខ្លួនឈ្មោះ សុខ សុធារិទ្ធ ហៅឌីន វិជ្ជមានកូវីដ១៩ហើយ ហើយពេលនេះក្រុមគ្រូពេទ្យ​ក៏បានយកសំណាក់ក្រុមគ្រួសារនាងទាំងអស់ទៅពិនិត្យផងដែរ។

ក្នុងនោះកញ្ញា សុខ សីឡាលីន បានរៀបរាប់ថា៖

«ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីត19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ)ដែលបារម្ភគឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស) លទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ #នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ ហើយ ម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ3កុំ3ការពារណាបងប្អូន»។

តាមរយៈសារនេះ កញ្ញា សុខ សីឡាលីន ក៏បានតាសតឿនបងប្អូនគ្រប់គ្នា ដូចលទ្ធផលគ្រួសារកញ្ញា ខណៈ៧-៨នាក់នៅផ្ទះ តែម្នាក់ដើរហើរឆ្លងកូវីដ ធ្វើឲ្យបះពាក់ក្រុមគ្រួសារទាំងមូលតែម្ដង៕

អត្ថបទដោយ៖ស៊ីវលី