Toey Jarinporn ថ្ងៃនេះសូមបញ្ចប់រឿងរ៉ាវរិះគន់មិនគាំទ្ររឿងបំពានផ្លូវភេទតែបែរជាខ្លួនឯងប្រព្រឹត្តទៅវិញ!! មានរូបភាព
ត្រូវគេរិះគន់មួយឈុតធំសម្រាប់ Toey Jarinporn បន្ទាប់ពីសាម៉ីខ្លួនផុសវីដេអូតារាសម្ដែងកំលោះវ័យប្អូន Te-Tawan Wihakharat ខណៈពេលកំពុងផ្លាស់សម្លៀកបំពាក់ នៅលើបណ្ដាញសង្គម រហូតដល់អ្នកបណ្ដាញសង្គមនាំគ្នារិះគន់ក្នុងខណៈថា អ្វីដែលសាម៉ីខ្លួនធ្វើជាការរំលោភបំពានខាងភេទក្នុងរូបភាពមួយ

ថ្មីៗនេះក្នុងពេលដែល Toey Jarinporn ធ្វើដំណើរមកចូលរួមកម្មវិធី ពានរង្វាន់ Kom Chad Luek, ទី 17 សាម៉ីខ្លួនបានចេញមកនិយាយដល់ប្រធានបទនេះម្ដងទៀត ដោយព្រមទទួលថាខ្លួនឯងបានទទួលមេរៀនពីរឿងនេះហើយ ហើយយល់គ្រប់យ៉ាងពីការរិះគន់ដែលបានផ្ញើរចូលមក ព្រោះនាងក៏មិនបានគាំទ្ររឿងបំពានខាងភេទដូចគ្នា
ការរិះគន់មុននិង គឺរឿងការផុសវីដេអូ Te-Tawan កំពុងផ្លាស់ខោវអាវមែនទេ?
“រឿង Te-Tawan តាមពិតទៅ Toey គ្មានចេតនាមិនល្អណាមួយឡើយ ជាការយល់ថាចូលចិត្តប្អូនច្រើនជាង តែក៏យល់ពីនាក់គ្រប់គ្នា យល់ថាវាប្រធានបទដែលម៉ត់ចត់មែន ដោយ Toey ក៏ព្រមទទួលចំពោះទង្វើដែលបានធ្វើ ហើយក៏សុំទោសរួចរាល់ហើយចា”
“ពេលដែលថត Te ដឹងខ្លួនចា ខ្លួនគាត់ក៏បានយកទៅផុសម្ដងទៀតគឺគាត់ក៏លេងជាមួយដែរ តែដូចជាអ្វីដែលបាននិយាយភាពម៉ត់ចត់ក្នុងរឿងនេះ Toey យល់ច្បាស់ណាស់ ហើយវាក៏បានធ្វើអោយ Toey ទទួលបានមេរៀនដែរថាប្រសិនបើយើងធ្វើអ្វីនៅលើប្រពន្ធឌីជីថល យើងត្រូវធ្វើអ្វីដែលមានលក្ខណៈច្នៃប្រឌិតនិងប្រសើរជាងនេះ
អ្នកបណ្ដាញសង្គមសម្លឹងឃើញថាជាការបំពានខាងភេទ?
“វីដេអូដែលផុសចេញទៅក៏អាចយល់បានចាថាវាអាចទាញទៅខាងនិង តែដូចនិយាយខាងដើមចឹងថា Toey មិនបានតាំងចិត្តប៉ុនប៉ងពិតមែន ហើយ Toey ក៏មិនបានគាំទ្ររឿងបំពានខាងភេទដូចគ្នា ព្រោះវាមិនគួជារឿងដែលត្រូវគិតឡើង ទោះបីជាណាក៏ដោយ សោកស្ដាយដូចគ្នាដែល Toey ក្លាយទៅជាអ្នកធ្វើដោយខ្លួនឯង តែអះអាងដូចដើមចាថាគ្មានបំណងទេ”
អត្ថបទដោយ : នីត្តា








