Nine Chanuchtra ជីវិតក្រោយបែកបាក់អាពាហ៌ពិពាហ៌ មើលទៅស្រស់ស្រាយជាងមុន!

កាលពីប៉ុន្មានខែកន្លងទៅ ចំណងអាពាហ៌ពិពាហ៌របស់តារាស្រីថៃ Nine និងលោក Kelly គឺត្រូវបានបញ្ចប់ ហើយសម្រាប់ខាងលោក Kelly វិញគឺលោកបានបង្ហោះរូបថតដែលលោកធ្លាប់បានបួសជាសង្ឃ ដើម្បីអោយចិត្តស្ងប់ ហើយបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងថាលោកទៅបួសព្រោះតែពិបាកចិត្តក្នុងរឿងលែងលះគ្នាជាមួយភរិយា។

បើក្រឡេកមកមើលតារាស្រី Nine វិញគឺនាងបានធ្វើចិត្តយ៉ាងស្ងប់ ចំណាយពេលវេលាដើរកំសាន្តដើម្បីរំងាប់ និងរំសាយអារម្មណ៌ដែលមិនសប្បាយចិត្តកន្លងមក ហើយនាងក៏បានបង្ហោះរូបថតដើរកំសាន្តជាច្រើនដែលបង្ហាញពីភាពរឹងម៉ាំរបស់នាង បើទោះជានាងបានជួបរឿងបែកបាក់គ្រួសារក៏ពិតមែន ក៏នាងនៅតែមិនបណ្តោយខ្លួនអោយសោកសៅបាត់បង់នូវភាពជាខ្លួនឯងដែរ។

After Footer (Active) - damrei Mr1 Zone2

នេះគឺជារឿងមួយដ៏ល្អដែលបង្ហាញថា ទោះបីជាមានរឿងអ្វីកើតឡើងក្នុងជីវិត មិនថារឿងស្នេហា រឺរឿងជីវិតអ្វីនោះទេ យើងគួរតែរឹងម៉ាំព្រមទទួលយកនូវការពិត ហើយព្យាយាមធ្វើអ្វីដែលធ្វើអោយខ្លួនឯងសប្បាយចិត្តទើបជារឿងដែលប្រសើរបំផុតក្នុងជីវិត៕