ចឹងបានរកតែកំលោះអ្នកមាន! Dew arisara តារាស្រីតួឆ្នាស់គ្រាន់តែមួយថ្ងៃចាយលុយអស់រាប់លានទៅលើ….! មានវីដេអូ

ជាតារាស្រីមួយរូបទៀតដែលចូលចិត្តរឿងម៉ូត fashion សម្រាប់តារាស្រីស្អាតតួឆ្នាស់ Dew arisara ជាពិសេសរឿងរឿងរបស់ល្បី brand ៗ ដែលចាត់ទុកថាជានារីកំពូលទិញម្នាក់ទៀត ព្រោះមិនថានាងស្ថិតនៅក្នុងស្ទាយណា ក៏តែងតែឃើញនាងប្រើប្រាស់របស់ល្បីៗគ្រប់ពេល

ជាក់ស្ដែង (28 មិនា 2021) Dew arisara ក៏ទើបតែនាំទៅមើលថ្ងៃទំនេរៗដែលសាម៉ីខ្លួននាំទៅដើរទិញក្នុងវីដេអូ “Shopping ចំណាយអស់រាប់លាន!!!” ក្នុងយូធូប Due Arisara គ្រាន់តែចាប់ផ្ដើមកញ្ញានាំចូលទៅទិញ  CHANEL ដើម្បីប្រមូលទិញសម្លៀកបំពាក់ថ្មីៗ ដោយមុននិងបានមកទិញកាបូបស្អាតៗអស់ជាច្រើន ហើយគ្រឿងប្រដាប់ផ្សេងៗជាច្រើនទៀត ហើយលើកនេះសាម៉ីខ្លួនជ្រើសរើសលឿនខ្លាំងណាស់ មួយឈុតៗស្ទើរតែមិនចាំបាច់លសាកមើល ទាំងអាវក្នុងដ៏តូចស៊ិចស៊ី អាវកាក់…..ថែមទាំងសួរបុគ្គលិកហាងថាពេលណាទើបឥវ៉ាន់មកដល់ ព្រោះខ្លាចអ្នកផ្សេងពាក់កាត់មុខបានមុន សរុបតម្លៃស្រាលៗអស់ 672,000 បាត

After Footer (Active) - damrei Mr1 Zone2

ហើយទៅបន្ដនៅ LOUIS VUITTON ដោយកញ្ញា Dew ប្រាប់ថាមកលើកនេះបែបគីឡូស្រាលៗ មិនឈឺចាប់ខ្លាំងទេ និងទៅទិញឈុតហែលទឹកអោយសមនិងរហ័សនាម Net Idol សមុទ្រ មានឈុតខ្លះមកមិនគ្រប់ក៏សុំកក់ទុកសិន ថែមទាំងមិនទាន់ដឹងថានិងស្លៀកទៅណា សរុបៗនាងទិញអស់ 10យ៉ាង តម្លៃគីឡូស្រាលៗដូចគិតមែនគឺអស់ 227,500 បាត

ដោយនាងប្រាប់ថាខ្លួនគឺជាមនុស្សដែលទិញរបស់មិនចំណាយពេលយូរ មកលឿនប្រមូលបានលឿន ហើយក៏ជាមនុស្សមិនចូលចិត្តលច្រើនផងដែរ តែទិញបានក៏ត្រូវតែប្រើបានដូចគ្នា មិនទិញទៅទុកចោល នាងនៅប្រាប់ទៀតថាជាធម្មតាមិនមែនជាមនុស្សទិញរាល់តែថ្ងៃនោះទេ ទិញតាមរដូវកាល មិនចាំបាច់ដ្រាម៉ាអ្វីនោះទេ អោយមើលជាលក្ខណៈស្រស់ស្អាតដើម្បីជាការកំសាន្ដតែប៉ុណ្ណោះ ទិញស្រាលៗ អោយបានរមាស់ដៃ គ្រាន់តែមួយថ្ងៃអស់ជិតលានទៅហើយចា

អត្ថបទដោយ : នីត្តា