តារាស្រីនាង Namwan និងគូស្នេហ៍ ថ្ងៃមុនផ្អែមល្ហែមមិនខ្វល់ពាក្យរិះគន់សោះ ពេលនេះសង្ស័យបែកបាក់?ព្រោះ…

ទើបតែឃើញមានភាពផ្អែមល្ហែមបង្ហោះរូបគូស្វីតៗជាមួយសង្សារថ្មីកាលពីថ្ងៃមុនសោះ ពេលនេះតារាសម្ដែងស្រីនិងជាម៉ូដែលស៊ិចស៊ីនាង Namwan Raknapak ត្រូវបានអ្នកគាំទ្រសង្ស័យថាចែកផ្លូវគ្នាជាមួយគូស្នេហ៍ថ្មីរូបនេះហើយ។

ដោយកាលពីចុងឆ្នាំ២០២០កន្លងទៅនេះ តារាស្រីមេម៉ាយរូបស្អាតសម្រស់ក្មេងវ័យនាង Namwan បានបង្ហាញមុខគូស្នេហ៍ថ្មីអ្នកជំនួញវ័យក្មេងជាមួយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក។ តែការបង្ហាញទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក៏មានអ្នកលេងបានបណ្ដាញសង្គមមួយចំនួនរិះគន់ព្រោះតែ គូស្នេហ៍ថ្មីរបស់នាង Namwan បានទៅវាយដំតារាភេទទី៣លោក Rusameekae ធ្វើឲមានការមិនពេញចិត្តពីមហាជន។

After Footer (Active) - damrei Mr1 Zone2

សម្រាប់តែថ្មីៗនេះចំណងស្នេហារបស់អ្នកទាំងពីរកំពុងត្រូវបានគេសង្ស័យថាដល់ទីបញ្ចប់ចែកផ្លូវគ្នាហើយ ក្រោយពីមិនមានការបង្ហោះរូបផ្អែមល្ហែមដូចមុន ថែមទាំង Unfollow មិនចុចតាមដានក្នុងអុីនស្រ្ដាក្រាមគ្នាទៀតផងដែរ។ តែការបែកគ្នានេះជាការពិតឬយ៉ាងណានោះ តារាស្រីនាង Namwan មិនទាន់បកស្រាយឲអ្នកគាំទ្រដឹងនៅឡើយនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ