ហ្វេនៗបង្ហាញអារម្មណ៍ត្រេកអរ ក្រោយពេល ពេជ្រ សោភា បង្ហាញលទ្ធផលតេស្ដកូវីដទាំងបីលើក!

មហាជននិងហ្វេនៗជាច្រើនពិតជាមានអារម្មណ៍រំភើប នៅពេលទទួលដំណឹងថាតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានតេស្ដជម្ងឺកូវីដ១៩ អវិជ្ជមានចំនួន៣លើកមក។

ក្នុងនោះផងដែរ ក្រោយពេលបង្ហាញលទ្ធផលតេស្ដនេះហើយ អ្នកនាង ក៏បានអរគុណហ្វេនៗគ្រប់គ្នាដែលតែងតែបង្ហាញអារម្មណ៍យកចិត្តទុក្ខដាក់ និងការបារម្ភចំពោះអ្នកនាង ហើយលើកដៃសំពះអង្វរបងប្អូនគ្រប់រូប ដែលសង្ស័យថាខ្លួនកើតកូវីដសូមទៅធ្វើតេស្ដជាប្រញាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី